ប្រឡង​បាក់ឌុប​នៅ​មន្ទីរពទ្យ អម​ដោយ​អ្នក​សង្កេតការណ៍ ក្រោយដឹង​ខ្លួន​ពី​សន្លប់​

  • 2017-08-22 05:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារីម្នាក់​ត្រូវ​បានអនុ​ញ្ញាត​ឲ្យ​ប្រ​ឡង​នៅ​មន្ទីរ​ពេទ្យនាព្រឹក​នេះ​ដោយ​មាន​អ្នក​សង្កេត​ការណ៍​របស់​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​នៅ​តាម​ឃ្លាំ​មើល​ផង។​

បេក្ខនារីរូប​នេះមាន​អការៈវិល​មុខ និងខ្យល់គ​រពេល​កំពុង​ប្រឡង​នៅ​មណ្ឌល​បឋម​សិក្សា​ព្រះ​សីហនុ ខេត្ត​ស្វាយ​រៀង ហើយ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យខេត្ត​។ ក្រោយពី​បាន​ធូរ​ស្បើយបន្តិច បេក្ខនារីរូប​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រឡង​នៅ​មន្ទីរ​ពេទ្យ​តែម្តង ដោយ​មាន​អ្នក​សង្កេត​ការ​ណ៍​នៅ​ជាមួយ​ផង។ នេះ​បើតាម​ព័ត៌មាន​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​អង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ៕

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព ៖ ACU

អត្ថបទថ្មី