ក្រៅពី iTune មានស្នៀត​មួយ​ទៀតអាច​ផ្ទេរ​រូបភាព​និង​វីដេអូ​ពី​កុំព្យូទ័រ​ចូល iPhone បាន​យ៉ាង​រហ័ស

  • 2017-08-23 03:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកសារ​សំខាន់ៗ​ដូច​ជា​រូបភាព​និង​វីដេអូ ក្រៅ​ពី​ផ្ទុក​ក្នុង​ទូរសព្ទ iPhone ​អ្នក​ខ្លះ​បាន​រក្សា​ទុក​ក្នុង​កុំព្យូទ័រ។ ចុះ​នៅ​ពេល​ដែល​ចង់​ផ្ទេរ (Copy) ចូល​មក​ iPhone វិញ​ធ្វើ​ម៉េច​វិញ​។ មាន​វិធី​សាស្រ្ត​ពីរ​ ដែលប្រិយមិត្ត​អាច​យកទៅ​​អនុវត្ត​បាន​ដោយ​ខ្លួន​ឯង។

១.Copy តាម​រយៈ iTunes

វិធី​ទី ១ ងាយ​ស្រួល​ប៉ុន្តែ​ប្រើ​បាន​សម្រាប់​តែ​ iPhone ដែល​ទើប​ Restore ម៉ាស៊ីន​ថ្មី​ប៉ុណ្ណោះ។ ករណី​បើ​អ្នក​ធ្វើ​ការ Copy រូបភាព​និង​វីដេអូ​ចូល iPhone តាម iTunes គឺ​យើង​ធ្វើ​បាន​តែ​ម្ដង​គត់ បើ​ធ្វើ​លើក​ទី ២ រូប​ចាស់​នឹង​បាត់ ដោយ​រូប​ថ្មី​បញ្ចូល​ជាន់​ពី​លើ​វិញ។ ម្ល៉ោះ​ហើយ​បើ​អ្នក​ធ្វើ​ម្ដង គឺ​ត្រូវ​ប្រមូល​រូប​ទាំង​អស់​ចូល​ក្នុង Folder មួយ ហើយ​អនុវត្ត​តែ​ម្ដង​គត់។

  • ដំឡើង​កម្មវិធី iTunes
  • បើក​ iTunes ហើយ​ចុច​លើ​រូប​ទូរសព្ទ
  • ចុច​ត្រង់​ពាក្យ Photos > យក​ពាក្យ Sync Photos > ត្រង់​កន្លែង Copy Photos From សូម Select យក Folder នៃ​រូបភាព​និង​វីដេអូ​ដែល​មាន​ក្នុង​កុំព្យូទ័រ (Folder មួយ​អាច​ផ្ទុក​បាន​ទាំង​រូបភាព​និង​វីដេអូ)
  • គ្រីស​ត្រង់​ពាក្យ​ Include Videos > ហើយ​ចុច​លើ​ពាក្យ Apply រង់​ចាំ​ដល់​ចប់​ជា​ការ​ស្រេច។​

#បញ្ជាក់: រូប​ដែល​បញ្ចូល​តាម iTunes មិន​អាច​ធ្វើ​ការ​ Delete ដោយ​ដៃ​ក្នុង iPhone បាន​ឡើយ ​​​ ២.Copy តាម​កម្មវិធី PP

មាន​កម្មវិធី​ច្រើន​ដែល​ខ្លះ​ស្រួល​ប្រើប្រាស់ ប៉ុន្តែ​ជា​ប្រភេទ​កម្មវិធី Paid-Version ម្ល៉ោះ​ហើយ​ទើប​ Sabay ណែនាំ​ឲ្យ​រៀន​ប្រើ PP ទោះ​ពិបាក​បន្តិច ប៉ុន្តែ​ប្រើ​បាន​រហូត។​

(បញ្ជាក់: ត្រូវ​​មាន iTunes ដើម្បី​គាំទ្រ Driver ឲ្យ​ចាប់​ស្គាល់ iPhone ជាមួយ​កុំព្យូទ័រ)

  • បើក​កម្មវិធី PP ហើយ​ដោត​ភ្ជាប់​ទូរសព្ទ iPhone
  • ចូល​ទៅ​កន្លែង​ Download កម្មវិធី > Search រក​ពាក្យ PP > ហើយ​ចុច​លើ​ពាក្យ ដំឡើង
  • ទុក​ចោល​ប្រហែល ៣ នាទី អ្នក​នឹង​ឃើញ​កម្មវិធី PP មាន​អក្សរ P ពណ៌​ខៀវ លោត​ចូល​ទៅ​លើ Homescreen នៃ​ iPhone > សូម​បើក​កម្មវិធី​នោះ .- ងាក​មក​លើ​កុំព្យូទ័រ​វិញ សូម​មើល​កម្មវិធី PP > ចុច​ត្រង់​កន្លែង​​ទូរសព្ទ > Select យក​កន្លែង​បញ្ចូល​រូបភាព (រាប់​ពី​លើ​ចុះ​ក្រោម ៥ ដង)
  • ចុច​លើ​សញ្ញា​បញ្ចូល (រូប​ព្រួញ​បាញ់​ចុះ​ក្រោម) > យក​ពាក្យ​ទី ១ > Select យក​រូបភាព​ដែល​អ្នក​ចង់​បញ្ចូល
  • មើល​លើ​អេក្រង់ iPhone អំឡុង​ពេល​បើក​កម្មវិធី PP វា​នឹង​លោត​សារ​មួយ សូម​រើស​ពាក្យ​ខាង​ស្ដាំ ភ្លាម​នោះ​រូបភាព​នឹង​បញ្ចូល​ទៅ​ក្នុង iPhone ហើយ។

#បញ្ជាក់៖ រូបភាព​បញ្ចូល​តាម PP អាច​លុប​បាន​ជា​ធម្មតា​ក្នុង iPhone។

មាន​ចម្ងល់​ឬ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ណា​ផ្សេង​ទៀត សូម​ធ្វើ​ការ​ចែក​រំលែក​តាម​រយៈ​ប្រអប់ Comment នៅ​ខាង​ក្រោម។​​​

អត្ថបទ៖ កៅ រក្សា