ចង់សងសឹកប្ដី បែរយក​កន្ត្រៃកាត់ប្រដាប់​ភេទ​កូនប្រុសខ្លួនឯង

  • 2017-08-25 09:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន ​មនុស្ស​ជា​ច្រើន​បាន​សម្ដែង​អារម្មណ៍​ខឹង​សម្បារ​​នឹង​ស្ត្រី​ជា​ម្ដាយ​ម្នាក់ ដែល​បាន​​ប្រើ​ប្រាស់​កន្ត្រៃ​ទៅ​កាត់​ប្រដាប់​ភេទ​កូន​ប្រុស​របស់​ខ្លួន​ឯង ព្រោះ​តែ​ចង់​សងសឹក​អតីត​​ប្ដី និង​គ្រួសារ​របស់​គាត់។

​​បន្ទាប់​ឃើញ​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ ​សមាជិក​គ្រួសារ​របស់​កុមារ​រងគ្រោះ បាន​នាំ​គេ​​ទៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​បំផុត​ក្នុង​ទីក្រុង Fuzhou ​ខេត្ត​ជាំងស៊ី ប្រទេស​ចិន។ ​គ្រូពេទ្យ​បាន​វះកាត់​ព្យាបាល​​របួស​យ៉ាង​​បន្ទាន់ ​ហើយ​​ស្ថានភាព​ក្មេង​ស្ថិត​នៅ​ធម្មតា​វិញ​ហើយ។

​គ្រូពេទ្យ​ទទួល​បន្ទុក​ផ្នែក​វះកាត់​​បាន​ប្រាប់​ថា ​ទោះ​បី​​ជា​មុខងារ​​ប្រដាប់​ភេទ​របស់​ក្មេង​មាន​បញ្ហា​​ក្ដី ប៉ុន្តែ​គេ​នៅ​តែ​អាច​ក្លាយ​ជា​​ឪពុក​​បាន​ដដែល​ពេល​​ធំ​ឡើង។ ជីដូន​​របស់​​ក្មេង​ប្រុស​រងគ្រោះ​និយាយ​ថា ​អតីត​កូន​ប្រសា​ស្រី​ដែល​ជា​ម្ដាយ​របស់​ក្មេង​​នេះ បាន​ចាក​ចេញ​ពី​ផ្ទះ​គាត់​ជាង​មួយ​ឆ្នាំ និង​រៀប​ការ​ជាមួយ​បុរស​ផ្សេង​ហើយ​ដែរ​ ប៉ុន្តែ​​បាន​ត្រលប់​មក​វិញ​ រួច​ក៏​​យក​កន្ត្រៃ​​មួយ​គូ​​ទៅ​កាត់​ប្រដាប់​ភេទ​កូន​ប្រុស​តែម្ដង។ ពេល​នេះ​ ប៉ូលិស​កំពុង​ស៊ើប​អង្កេត ដើម្បី​រក​មូល​​ហេតុ​​ដែល​ធ្វើ​ឲ្យ​ម្ដាយ​ចិត្ត​ខ្មៅ​ខាង​លើ​ប្រព្រឹត្តិ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី