ពូជស្ទាំងហោះលឿនបំផុតលើផែនដី ល្បឿនជិត ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង
- ច័ន្ទ, 28 សីហា 2017 09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូជស្ទាំងហោះលឿនបំផុតលើផែនដី ល្បឿនជិត ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង
ចន្លោះមិនឃើញ
សត្វស្ទាំងពូជ Peregrine គឺជាសត្វដែលហោះលឿនជាងគេបំផុត ក្នុងចំណោមសត្វទាំងអស់លើលោក។ សត្វស្លាបមួយប្រភេទនេះ អាចបង្កើនល្បឿនដល់ចំណុចកំពូល ៣៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
ស្ទាំង Peregrine ភាគមានដើមកំណើតនៅអាមេរិកខាងជើង ហើយអាចរស់នៅបានគ្រប់តំបន់ទាំងអស់ លើកលែងតែទ្វីបអង់តាកទិចដែលត្រជាក់ខ្លាំង។ សត្វស្លាបមួយនេះ មានកន្ទុយវែង និងស្លាបត្រដាងបានធំល្អ ដែលអាចជួយឲ្យវាមានចលនាបម្លាស់ទីលឿននៅលើអាកាស។
ក្រៅពីអំណោយផលខាងល្បឿន ស្ទាំង Peregrine ក៏មានភ្នែកយ៉ាងមុតស្រួច ដែលអាចមើលឃើញចំណីអាហារយ៉ាងស្រួលពីកម្ពស់ដ៏ខ្ពស់។ ភាគច្រើន ស្ទាំង Peregrine ធ្វើសម្បុកនៅលើជម្រាលខ្ពស់ៗ និងអគារកប់ពពកនៅតំបន់ជាប់មហាសមុទ្រ។ ជារឿងរាល់ឆ្នាំ បក្សីកំពូលល្បឿននេះ បានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ពីទ្វីបមួយទៅទ្វីបមួយទៀត៕
ចុចអានអត្ថបទ៖