មិនធម្មតា! មនុស្សយន្តជំនាន់ថ្មីរបស់ NASA អាចខួងចូលភពអង្គារបាន
- 2017-08-29 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! មនុស្សយន្តជំនាន់ថ្មីរបស់ NASA អាចខួងចូលភពអង្គារបាន
ចន្លោះមិនឃើញ
មនុស្សយន្តជំនាន់ថ្មីរបស់អង្គការណាសា "InSight" នឹងស្រាវជ្រាវផ្នែកខាងក្នុងរបស់ភពអង្គារ (Mars) ហើយវានឹងក្លាយជាបេសកកម្មដំបូងគេផងដែរ ។
InSight នឹងទម្លាយអាថ៌កំបាំងភពអង្គារឱ្យអ្នកវិទ្យាសាស្ត្រដឹងពីការកកើតភពហើយវាក៏ជាផ្នែកមួយនៃការរុករករបស់មនុស្សយន្តវិទ្យាសាស្ត្រមុនបញ្ចូនមនុស្សទៅនៅទសវត្ស ២០៣០ ខាងមុខ ។
អ្នកស៊ើបអង្កេតមនុស្សយន្ត InSight ដ៏សំខាន់នៃមន្ទីពិសោធន៍ JPL របស់ណាសាលោក Bruce Banerdt និយាយថា ផ្នែកខាងក្នុងភពអង្ការមានសារធាតុលាយឡំតិចតួចបំផុតជាងភពផែនដីកាលពី៣ពាន់លានឆ្នាំមុន ។
InSight ត្រូវបានបង្កើតឡើងសម្រាប់ស្វែងរកទិន្នន័យ និងប្រមូលភស្តុតាងនានាពីភពទី ៤ ក្នុងប្រព័ន្ធព្រះអាទិត្យ (ភពអង្គារ) ហើយវានឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី ៥ ឧសភា ២០១៨ ពីមូលដ្ឋានទ័ពអាកាសអាមេរិក Vandenberg។ រំឮកថាInSight ធ្លាប់ជួបបញ្ហាពិសោធន៍បរាជ័យធ្វើឱ្យអាក់ខានការបង្ហោះកាលពីឆ្នាំ ២០១៦៕
ចុចអាន៖
ប៉ូលីសអាមេរិកនឹងប្រើ iPhone ជំនួស Windows phones ព្រោះ...
អ្នកថតរូបម្នាក់ ប្រើកម្មវិធីកែក្រាហ្វិកជួយក្មេងពិការឲ្យក្លាយជាអ្នកក្លាហាន