អតីត​ខ្សែ​ប្រយុទ្ធ Arsenal៖ Wenger ដឹង​ខ្លួន​គួរ​តែ​ចុះចេញ​

  • 2017-08-30 02:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​កាំភ្លើង​ធំ​កីឡាករ  Ian Wright បាន​និយាយ​ថា Arsenal កំពុង​​​ស្ថិត​​នៅ​ចំណុច​វិបត្តិ​ និង​បាន​​ជំរុញ​ឲ្យ Arsene Wenger គួរ​តែ​ដើរ​ចេញ​​ពី​ក្លឹប ក្នុង​ស្មារតី​អ្នក​ចាត់​ការ។

Ian Wright

​មែនទែន​ទៅ​​​អនាគត​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ត្រូវ​បាន​ពិភាក្សា​​គិតគូរ​តាំង​​ពី​ចុង​រដូវ​កាល​មុន​​ថា​នៅ​ឬ​ក៏​នៅ​ ក្រោយ​​ដឹក​នាំ​មិន​បាន​ល្អ​​ ប៉ុន្តែ​​ចុងក្រោយ​ Arsenal​សម្រេច​បន្ត​កុងត្រា​ឲ្យ​លោក​២​ឆ្នាំ​ទៀត​ដើម្បី​នៅ​ជាមួយ​ក្លឹប​គម្រប់​២១​ឆ្នាំ។

យ៉ាងណាក្ដី បន្ទាប់​បរាជ័យ​នៅ​ដើម​រដូវ​កាល​ក្រោម​ថ្វី​ជើង Stoke និង Liverpool ភាព​មិន​ពេញ​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​លើ Wenger ​បាន​កើត​ឡើង​ម្ដង​ទៀត​ ស្រប​ពេល  Ian Wright ជឿជាក់​ថា នៅ​ពេល​នេះ​វា​គ្រប់គ្រាន់​សម្រាប់​អ្នក​ចាត់ការ​វ័យ​៦៧​ឆ្នាំ​ហើយ។ និយាយ​ប្រាប់​កម្មវិធី BBC Radio 5 Live កីឡាករ Wright បាន​និយាយ​ថា៖ "តើ​ពួក​យើង​ត្រូវ​ចាប់​ផ្ដើម​ពី​កន្លែង​ណា? រឿងរ៉ាវ​មួយ​ចំនួន​ពេល​នេះ​បាន​កំពុង​រក​ផ្លូវ​ខុស​​ទៅ​ហើយ។ ទ្វា​សម្រាប់ Wenger បាន​​បើ​ម្ដង​ទៀត​ហើយ។ ៣​ប្រកួត​​ដ៏​អាក្រក់ ពួក​យើង​កំពុង​ស្ថិត​នៅ​ចំណុច​វិបត្តិ"។ ​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម