​ពីក្រោយ​ការ​ថត​រូប​គ្រប់​គ្នា​​ត្រូវដឹង​ ​មុន​ចាប់កាន់​កាមេរ៉ា​ជា​លើក​ដំបូង

  • 2017-09-04 04:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ហាក់​ដូចជា​សាមញ្ញ​ ​ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​អាច​ផលិត​រូបភាព​បាន​ស្អាត​ ​និង​ទទួល​​បាន​ការ​កោត​សរសើរ​ពី​អ្នកដទៃ​នោះ​​​ទេ​ ​ជាពិសេស​អ្នក​ថតរូប​ថ្មី​ថ្មោង​ ​ដែល​ស្រលាញ់​នឹង​ជំនាញ​នេះ​។​ ​ការ​យល់ដឹង​ពី​មុខងារលើ​​កាមេរ៉ា​និង​បច្ចេកទេស​នៃ​ការ​ថត​ ​ចាំបាច់​គួរ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​។​

​មាន​រាប់​រយ​ផ្នែក​ដែល​ទាក់ទង​នឹង​ការ​ថតរូប​ ​ប៉ុន្តែ​ចំពោះ​អ្នក​ថតរូប​ដំ​បូ​ង​ ​គួរ​ស្វែង​យល់​លើ​ ២៥ ​ចំណុច​ ​ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​៖​ ​ ​ ​Aperture

​Aperture សំដៅ​លើ​ទំ​ហ​នៃ​ការ​បើក​ចំ​ហរ​ក្នុង​ lens​។ lens ហាក់​ដូចជា​បង្អួច​មួយ​ ​កាលណា​បើក​បង្អួច​ធំ​ពន្លឺ​នឹង​ជះ​ចូល​ច្រើន​ ​តែ​បើ​បើក​តូច​ពន្លឺ​ក៏​ជះ​ចូល​តូច​ដែរ​។​ ​ពេល​ aperture បើក​ធំ​ ​នឹង​មាន​ព​ន្លឺ​ច្រើន​ជះ​លើ​រូបភាព​ ​ដែល​ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ ​តែ​aperture បើក​តូច​ព​ន្លឺ​នឹង​ជះ​ចូល​តិ​ច​។​ Aperture មាន​ខ្នាត​ជា​ f-stops​។

Aperture ជា​ការ​កំណត់​មួយ​ក្នុង​ចំណោម​បី​របស់​កាមេរ៉ា​ ​ដែល​កំណត់​នូ​វ​ exposure របស់​រូបភាព​។​ Aperture ក៏​មាន​ឥទ្ធិ​ពល​លើ​ការ​ផ្តោត​ (focus) លើ​រូបភាព​ផង​ដែរ​ ​មាន​ន័យ​ថា​ ​ពេល​ aperture ចំហ​ធំ​ ​នឹង​ធ្វើ​ឲ្យ​រូបភាព​ផ្ទៃ​ខាងក្រោយ​ព្រា​ល​ (background) កំឡុងពេល​ aperture ចំហ​តូច​ ​នឹង​ធ្វើ​ឲ្យ​រូបភាព​ផ្ទៃ​ខាងមុខ​ច្បាស់​ល្អ​។​

​ ​ ​Al Servo ឬ Continuous autofocus​

​ជា​ធម្មតា មុខងារ​ផ្តោត​ដោយ​ស្វ័យប្រវត្តិ​ (autofocus) ជាប់​នឹង​ផ្នែក​សំខាន់​នៃ​រូបភាព​។​ ​សម្រាប់​ទម្រង់​autofocus mode ​បើ​ផ្នែក​រូបភាព​រំកិល​ ​ឬ​កាមេរ៉ា​រេ​ ​ការ​ផ្តោត​ផ្នែក​សំខាន់​នៃ​រូបភាព​នឹង​បាត់បង់​ ​ដែល​ធ្វើ​ឲ្យ​រូបភាព​មិន​ច្បាស់​។​ ​សម្រាប់​ AI Servo ឬ​ Continuous​ autofocus នឹង​បន្ត​ផ្ដោត​លើ​ផ្នែក​សំខាន់​នៃ​រូបភាព​រហូត​ដល់ពេល​ចុច​ចុច​ថត​ ​ទោះ​បី​កាមេរ៉ា​រេ​ចុះ​ឡើង​ក៏ដោយ​។​

Aspect Ratio

​ប្រសិនបើ​យើង​ធ្លាប់​ផ្តិត​រូបភាព​ ​ជាធម្មតា​រូបភាព​ត្រូវ​តម្រឹម​ទៅជា​ 8 x 10 ​ពី​រូបភាព​ដើម នោះ​ក៏​ព្រោះតែ​ aspect radio​។​ Aspect radio សំដៅ​លើ​សមាមាត្រ​នៃ​កម្ពស់​ ​និង​ទទឹង​។​ 8 x 10 ស្មើ​នឹង​សមាមាត្រ​ 4 x 5 ប៉ុន្តែ​បើ​ 4 x 7 ទទឹង​នៃ​រូបភាព​ធំ​បន្តិច​។​ ​យើង​អាច​ផ្លាស់ប្ដូរ​ aspect radio ក្នុង​កាមេរ៉ា​ ​បើសិនជា​យើង​ដឹង​ពី​របៀប​ផ្តិត​រូបភាព​ ​ឬ​អាច​តម្រឹម​រូបភាព​ទៅតាម​សមាមាត្រ​ដែល​ត្រឹមត្រូវ​ (​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ខូច​ទ្រ​ង់​ទ្រាយ​រូបភាព​)​។​

​ ​ ​Bokeh​

​Bokeh ជា​ orbs (​រង្វង់​មូល​ពណ៌​ឆ្លុះ​) ដែល​ត្រូវ​បាន​បង្កើត​នៅ​ពេល​ព​ន្លឺ​បាត់បង់​ការ​ផ្តោត​ (focus) ក្នុង​រូបភាព​។​ ​វា​ជា effect (style លើ​រូបភាព​)  មួយ​ដែល​មាន​ក្នុង​ផ្ទៃ​រូបភាព​ខាងក្រោយ​ ​ដែល​បាន​បង្កើត​ដោយ​ aperture ចំហ​ធំ។

​ ​ ​ ​ ​​Burst Mode​

​យើង​អាច​ថតរូប​ម្តង​មួយ​ ​ឬ​ប្រើ​ burst mode ដោយ​ចុច​ថត​ឲ្យ​ជាប់​ដើម្បី​ថតរូប​ច្រើនដង​រហូតដល់​ពេញ buffer (​សម្រាប់​ផ្ទុក​រូបភាព​ដែល​ថត មុន​រក្សា​ទុក​ក្នុង​អង្គ​ចងចាំ)។ ល្បឿនburst ខុសគ្នា​ទៅ​តាម​ប្រភេទ​នៃ​កាមេរ៉ា ដែល​គិត​ជា fps (frames per second)។

Depth of Field​

Depth of field សំដៅ​លើ​ថា​តើ​ផ្នែក​សំ​ខាន់​នៃ​រូបភាព​ប៉ុន្មាន​ដែល​ស្ថិតក្នុង​ការផ្តោត (focus)​។ កាមេរ៉ា​នឹង​ផ្តោត​លើ​ចម្ងាយ​មួយ ប៉ុន្តែ​មាន​រយៈ​ចម្ងាយ​ផ្ទៃ​ខាងមុខ​ ​និង​ផ្ទៃ​ខាងក្រោយ​ចំណុច​នោះ ដែល​រក្សា​ភាព​ច្បាស់​ ​នោះ​ហើយ​ជា​ depth of field​។​ Portraits ជារឿយៗ​មាន​ផ្ទៃ​ខាងក្រោយ​ព្រាល​ ​នេះ​ជា shallow របស់​ depth of field។

Landscapes ជារឿយៗ​មាន​ចំនុច​ផ្តោត​ច្រើន​លើ​រូបភាព​ ​នេះ​ជា​ depth of field មាន​ទំហំ​ធំ​ ​ជាមួយ​រយៈ​ចម្ងាយ​ដែល​រក្សារ​ភាពច្បាស់។

​ ​ ​Digital vs Optical

​Digital និង optical សុទ្ធតែ​ជា​ផ្នែក​សំខាន់​នៅ​ពេល​យើង​ទិ​ញ​កាមេរ៉ា​ថ្មី​។ Digital មាន​ន័យ​ថា effect អាច​ធ្វើ​បាន​តាម​រយៈ​កម្មវិធី​ផ្សេងៗ មិនមែន​ផ្នែក physical (​ផ្នែក​រឹង​មាន button ជាដើម​) នៃ​កាមេរ៉ា​។ Optical តែងតែ​ល្អ​ជាង digital​។ ផ្នែក​ទាំង​នេះ ជា​ធម្មតា​បាន​ប្រើប្រាស់​នៅ​ពេល Zoom (​លើ​កាមេរ៉ា​ប្រភេទ compact) ក៏ដូចជា​ការកាត់បន្ថយ​ភាព​ភាព​ព្រាល​នៃ​រូបភាព​។​

​ ​ ​Exposure

​Exposure សំដៅ​លើ​កម្រិត​ភ្លឺ និង​ងងឹត​របស់​រូបភាព​។ រូបភាព​មួយ​ត្រូវ​បាន​បង្កើត នៅ​ពេល sensor របស់​កាមេរ៉ា ទទួល​បាន​ព​ន្លឺ​។ រូបភាព​ងងឹត ដោយសារ​ទទួល​ព​ន្លឺ​មិន​គ្រប់គ្រាន់​​ ហើយ​រូបភាព​ភ្លឺ ដោយសារ​ទទួល​ពន្លឺខ្លាំង​ពេក​។ Exposure ត្រូវ​បាន​គ្រប់​គ្រង​ដោយ aperture, shutter speed និង​​ ISO​។

​ ​ ​Exposure compensation​

​Exposure compensation ជា​វិធី​មួយ​ដែល​ប្រាប់​ទៅ​កាមេរ៉ា​ថា យើង​ចង់​ឲ្យ exposure ភ្លឺ​ឬ​ងងឹត។ Exposure compensation អាច​ប្រើប្រាស់​លើ​ទម្រង់ automated mode និង semi-automated modes ដោយ​គិត aperture ជា​អាទិភាព​។ វា​គ្រប់​គ្រង​ព​ន្លឺ​ជាមួយ​តម្លៃ អវិជ្ជមាន​សម្រាប់​រូបភាព​ងងឹត និង​តម្លៃ​វិជ្ជមាន​សម្រាប់​រូបភាព​ភ្លឺ។

Focus​

​នៅ​ពេល​ភ្នែក​យើង​ផ្តោត​សំខាន់​លើ​វត្ថុ​អ្វីមួយ​ដែល​នៅ​ជិត​យើង វត្ថុ​ផ្សេង​ដែល​នៅ​ឆ្ងាយ​នឹង​មាន​លក្ខណៈ​ព្រាល​។ អត្ថ​ន័យ​ដូចគ្នា​នឹង​ពាក្យ Focus ក្នុង​ផ្នែក​ថតរូប​។ ពោល​គឺ​អ្វី​ដែល​យើង​​​ផ្តោត (focus) គឺ​ច្បាស់ ហើយ​វត្ថុ​ផ្សេង​នឹង​ព្រាល​។ តំបន់​ផ្តោត (focus) ផ្សេងគ្នា អា​ស្រ័យ​លើ កាមេរ៉ា​កំពុង​ផ្តោត ច្រើន​ចំណុច ឬ​មួយ​ចំនុច​តាម​ដែល​យើង​ដៅ​ចុច​។​

​ ​ ​Flash Sync​

​យើង​ប្រហែលជា​ដឹង​ហើយ​ថា Flash សម្រាប់​បន្ថែម​ព​ន្លឺ​លើ​រូបភាព ដែល flash sync កំណត់​នៅ​ពេល​បញ្ចេញ flash​។ ជា​ធម្មតា flash បញ្ចេញ​ព​ន្លឺ នៅ​ចំណុច​ចាប់ផ្ដើម​នៃ​រូបភាព យើង​អាច​ផ្លាស់ប្ដូរ​ទម្រ​ង់ flash sync mode ឧទាហរណ៍​ឲ្យ​បញ្ចេញ​ព​ន្លឺ​នៅ​ចុងបញ្ចប់​នៃ​រូបភាព​ជាដើម​។​ ​ ​

Histogram​

​Histogram ជា​គំនូស​តាង​ដែល​បង្ហាញ​ពី​ចំនួន​គ្រាប់​តូចៗ (pixels) ភ្លឺ និង​ងងឹត​ប៉ុន្មាន​ក្នុង​រូបភាព​។ ប្រសិនបើ​គំនូស​តាង​រំ​កិល​ទៅ​ខាងឆ្វេង​​ នោះ​រូបភាព​មាន​កម្រិត​ងងឹត​ច្រើន តែ​បើ​សិន​រំកិល​ទៅ​ខាង​ស្តាំ នោះ​រូបភាព​មាន​កម្រិត​ភ្លឺ​ច្រើន​។ ប្រសិនបើ​គំនូស​តាង​កាត់ផ្ដាច់​នៅ​គែម នោះ​បើ​នៅ​គែម​ខាងឆ្វេង រូបភាព​នឹង​ងងឹត តែ​បើ​នៅ​គែម​ខាង​ស្តាំ រូបភាព​នឹង​ភ្លឺ​។ អ្នក​ថត​រូបភាព​ដំបូង​គួរ​សិក្សា​ពី​វា ក្រោយ​សិក្សា​ពី manual modes​។

​ ​ ​Hot Shoe​

​Hot shoe ជា slot នៅ​កំពូល​នៃ​កាមេរ៉ា​សម្រាប់​បន្ថែម​ឧបករណ៍​ផ្សេងៗ ដូចជា​ដុំ flash សម្រាប់​បន្ថែម​ព​ន្លឺ​ពេល​ថត​ជាដើម​។

​ ​ ​ISO​

​ISO កំណត់​ពន្លឺ​នៃ​រូបភាព ឧទាហរណ៍ ISO 100 នោះ​កាមេរ៉ា​មិន​បន្ថែម​ព​ន្លឺ​ខ្លាំង​នោះ​ទេ ដូច​នេះ​ល្អ​សម្រាប់​ការ​ថត​ពេល​ថ្ងៃ​។ ISO 3200 នោះ​កាមេរ៉ា​បន្ថែម​ព​ន្លឺ​ខ្លាំង ដូច​នេះ​ល្អ​សម្រាប់​ការថត​ពេល​ល្ងាច ឬ​យ​ប់​។ ISO ត្រូវ​សមាមាត្រ​ជាមួយ aperture ​​និង​​ shutter speed ដើម្បី​​​ទទួល exposure ល្អ​។​

​ ​ ​Long Exposure​

​Long exposure សំដៅ​លើ​រូបភាព​ដែល​ផលិត​រយៈពេល​យូរ ឬ​ប្រើប្រាស់​​ shutter speed រយៈពេល​យូរ​។ បច្ចេកទេស​សំខាន់​សម្រាប់​ការថត​វត្ថុ​ក្រោម​ព​ន្លឺ​ទាប ឬ​បម្លែង​វត្ថុ​ដែល​បំឡាស់​ទី​ជា​រូបភាព​សិល្បៈ​មួយ​ដែល​មាន​លក្ខណៈ​ព្រាល​។ ការ​ថតរូប​ពេល​យ​ប់​ដោយ​ប្រើប្រាស់ long exposure អាច​ផលិត​បាន​រូបភាព​ដ៏​ស្អាត​។​

Manual

​Manual mode អនុញ្ញាត​ឲ្យ​អ្នក​ថតរូប​កែប្រែ exposure ដោយ​ខ្លួនឯង ជំនួស​អោយ កាមេរ៉ា​កែប្រែ​ដោយ​ស្វ័យប្រវត្តិ​។ យើង​អាច​ជ្រើសរើស aperture, shutter speed និង​​ ISO ហើយ​នឹង​ជ​ម្រើ​ស​ផ្សេង​ទៀ​ត​ដើម្បី​គ្រប់​គ្រង​ព​ន្លឺ​លើ​រូបភាព​របស់​យើង​។ Semi-manual modes រួមមាន aperture ជា​អាទិភាព (​ជ្រើសរើស​តែ aperture), shutter ជា​អាទិភាព (​ជ្រើសរើស​តែ shutter speed) និង programmed auto (​ជ្រើសរើស​ទាំង aperture និង​​ shutter speed ដើម្បី​កែប្រែ​រួមគ្នា​)​។ Manual ក៏​អនុញ្ញាត​ឲ្យ​ផ្តោត​ចំណុច​សំ​ខាន់ (focus) លើ​រូបភាព​ដោយ​ខ្លួនឯង​ផង​ដែរ​។

​ ​ ​Metering​

​ការ​ប្រើប្រាស់ manual mode មិនមែន​សុទ្ធតែ​ងាយ​ប៉ាន់ស្មាន​ឲ្យ​ត្រូវ​ល្អ​នោះ​ទេ ដូច​នេះ​រង្វាស់​ព​ន្លឺ​ដែល​មាន​ក្នុង​កាមេរ៉ា​ជួយ​ណែនាំ​លើ​ការសម្រេច​ទាំង​នោះ ដោយ​កាមេរ៉ា​បង្ហាញ​កំរិត​នៃ​រូបភាព ភ្លឺ​ពេក ឬ​ងងឹត​ពេក​។ Metering យោង​តាម​ចំនុច​ពាក់​កណ្តាល​ពណ៌​ប្រ​ផេះ ដូច​នេះ​ពេល​មាន​វត្ថុ​ដែល​ភ្លឺ​ជាង​​ ឬ​ងងឹត​ជាង​ក្នុង​រូបភាព វា​នឹង​បង្ហាញ​ចេញ​ប​ន្តិ​ច​លើ metering​។

metering mode បង្ហាញ​ពី​របៀប​ដែល meter អាន​តម្លៃ​ព​ន្លឺ​។ Matrix metering មាន​ន័យ​ថា កាមេរ៉ា​កំពុង​អាន​តម្លៃ​ព​ន្លឺ​ពី​រូបភាព​ទាំងស្រុង​។ Center-weighted metering បង្ហាញ​តែ​អ្វី​ដែល​នៅ​កណ្ដាល​នៃ​ស៊ុម (frame) និង​​ចំណុច (spot)  ​ដោយ​យោង​ទៅ​លើ​ចំណុច​ដែល​យើង​ផ្ដោត​ជា​សំ​ខាន់​។

​ ​ ​ ​ ​​Noise​

​នៅ​ពេល​រូបភាព​ប្រើប្រាស់ ISO ខ្ពស់ នឹង​បណ្តាល​ឲ្យ​មាន​ចំណុច​តូចៗ​លើ​រូបភាព ដូច​នេះ​គួរ​ប្រើប្រាស់ ISO ទាប​បំផុត ដែល​អាច​ធ្វើ​បាន​សម្រាប់​កំ​កំរិត​ព​ន្លឺ​នៅ​កន្លែង​ថត​។​

​ ​ ​RAW

​RAW ជា​ប្រភេទ file ដែល​ងាយស្រួល​ដល់​អ្នក​ថតរូប​ក្នុង​ក្នុង​ការកែ​ត​ម្រូ​វ​រូបភាព​។ RAW តម្រូវ​ឲ្យ​មាន​កម្មវិធី​ជាក់លាក់​សម្រាប់​ធ្វើ​ការ​បើក និង​កែសម្រួល​។​​​ ចំពោះ JPEG ជា​ប្រភេទ file ដែល​ដំណើរការ​រួច​បន្ទាប់ពី RAW​។ JPEG ហាក់​ប្រើប្រាស់​ច្រើន​បច្ចុប្បន្ន​។​

​ ​ ​Rule of Thirds​

​រូប​ម​ន្ត Compositional ត​ម្រូ​វ​អោយ​រូបភាព​បែក​ចែកជា​បី​ផ្នែក​ទាំង​ផ្តេក និង​បញ្ឈ​រ​។​​ ជារឿយ composition ដែល​ចាប់អារម្មណ៍​ជាងគេ​ស្ថិតនៅ​ចំនុច​ប្រសព្វ​នៃ​បន្ទាត់​ដែល​បាន​គូរ​បែក​ចែក​រូបភាព ច្រើនជាង​ចំនុចកណ្តាល​នៃ​រូបភាព​។​

​ ​ ​Shutter Speed​

​Shutter ជា​ផ្នែក​នៃ​កាមេរ៉ា​ដែល​បើក និង​បិទ​ដើម្បី​អោយ​ព​ន្លឺ​ចូល ហើយ​ថតរូប​តែម្តង​។ Shutter speed សំដៅលើ រយៈពេល​ប៉ុន្មាន​ដែល​អោយ shutter បើក ដែល​គិត​ជា​វិនាទី​។ shutter បើក​កាន់តែ​យូរ ព​ន្លឺ​កាន់តែ​ច្រើននឹង​ចូល​។ ប៉ុន្តែ​អ្វីមួយ​ដែល​ផ្លាស់​ទី​កំឡុងពេល shutter បើក​នឹង​បណ្តាលអោយ​ព្រាល ហើយ​ប្រើ​សិន​បើ​កាមេរ៉ា​រេ​ទាំងស្រុង កំឡុង shutter បើក នោះ​រូបភាព​ទាំង​មូលនឹង​ព្រា​ល ហេតុផល​នេះ​ហើយ​ទើប​យើង​ត្រូវការ ជើង​ទម្រ​រ​កាមេរ៉ា សម្រាប់ shutter speed រយៈពេល​យូរ​។​

​ ​ ​Shutter Release​

​នោះ​ជា​ប៊ូ​តុង (button) សម្រាប់​ចុច​ថតរូប​

​ ​ ​Time Lapse​

​Time Lapse ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្កើត​ពី​ប​ណ្តុំ​នៃ​រូបភាព​ជាច្រើន​ដែល​ថត​កន្លែង​តែមួយ នៅ​ពេល​វេលា​ខុសគ្នា​។ កុំ​ច្រឡំ time lapse ជាមួយ long exposure ដែល​ជា​រូបភាព​តែមួយ ដោយ​ប្រើ long shutter speed​។​

​ ​ ​Viewfinder​

​នោះ​ជារ​ន្ធមួយ​សម្រាប់​មើល​កំ​ឡុង​ពេល​ថតរូប​។ កាមេរ៉ា digital មួយ​ចំនួន​មិនមានវា​ទេ ហើយ​គ្រាន់តែ​ប្រើ អេក្រង់ ប៉ុន្តែ​គ្រប់ កាមេរ៉ា DSLRs និង កាមេរ៉ា mirrorless មួយ​ចំនួន​ធំ សុទ្ធតែ​ប្រើប្រាស់​វា​។​

​ ​ ​White Balance​

​ភ្នែក​យើង​ប្រែប្រួល​ដោយ​ស្វ័យប្រវត្តិ​ទៅតាម​ប្រ​ភ​ពព​ន្លឺ​ខុសគ្នា ប៉ុន្តែ​កាមេរ៉ា​មិនអាច​ធ្វើ​បានទេ ហេតុ​នេះ​ទើប​ពេលខ្លះ រូបភាព​ដែល​បាន​ថត​អាច​មើលទៅ​ឃើញ​ពណ៌​ខៀវ​ខ្លាំង ឬ​លឿង​ខ្លាំង​។ ការ​ប្រើប្រាស់ white balance ឲ្យ​បាន​ត្រឹមត្រូវ នឹង​ធ្វើឲ្យ​រូបភាព​ដែល​មាន​ពណ៌​ស ច្បាស់​ជា​ពណ៌​ស​។​​ មាន​នូ​វ​ការ​កំណត់ white balance ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ ដូច​ការ​កំណត់​ផ្សេងៗ​ទៀត​ចឹង វា​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​នោះទេ​។ អ្នក​អាច​កំណត់​ទុកជាមុន ដោយ​យោងទៅតាម​ព​ន្លឺ​យើង​កំពុង​ថត​។​

​ ​

អត្ថបទ៖ ប៊ុនធឿន