Jet's Relax ជិះមួយភ្លែតដល់ល្បីទេសភាពស្អាត ម្ហូបបែបស្រុកស្រែឆ្ងាញ់ហើយថោក
- 2017-09-06 08:36:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jet's Relax ជិះមួយភ្លែតដល់ល្បីទេសភាពស្អាត ម្ហូបបែបស្រុកស្រែឆ្ងាញ់ហើយថោក
ចន្លោះមិនឃើញ
រមណីយដ្ឋានកែច្នៃ Jet's Relax មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាកន្លែងកម្សាន្ត និងញ៉ាំអាហារឆ្ងាញ់ៗថ្មីមួយទៀត សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្ត នាថ្ងៃឈប់សម្រាក។
បើតាមការរៀបរាប់របស់ លោក ខាត់ ចន្ថា ជាអ្នកគ្រប់គ្រងរមណីយដ្ឋាននេះ ប្រាប់ថា ភ្ញៀវដែលទៅកម្សាន្តនៅទីនោះនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ តាមរយៈខ្យល់អាកាសដ៏បរិសុទ្ធ អង្គុយញ៉ាំអាហារឆ្ងាញ់ៗ នៅក្បែរមាត់បឹងដ៏ថ្លាឈ្វេង។ ជាពិសេស ភ្ញៀវអាចលេងកម្សាន្តដ៏សម្បូរបែបដូចជា ជិះទូកលេង ហែលទឹក ផ្សារកុងតឺនឺ និងកន្លែងលេងកម្សាន្តជាច្រើនទៀត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅទីនោះ មានលក់ម្ហូបធម្មជាតិបែបស្រុកស្រែ ១០០%និងតម្លៃសមរម្យទៀតផង។ លោក ខាត់ ចន្ថា បានប្រាប់ថា ចំពោះមាន់ស្រែវិញ១ក្បាល ត្រឹមតែ ៤ម៉ឺនរៀលប៉ុណ្ណោះ។ ចំណែកត្រីអាំង ដូចជា ត្រីផ្ទក់ ត្រីអណ្ដែង ១ចានមានត្រី ៣ក្បាលត្រឹមតែ ១ ៥០០០រៀលទេ រីឯសម្លបែបស្រុកស្រែឆ្ងាញ់ៗរួមមាន ម្ជូរពងត្រី ម្ជូរគ្រឿងសាច់មាន់ ម្ជូរគ្រឿងសាច់គោ និងសម្លជាច្រើនមុខទៀត ក្នុង១ឆ្នាំងតម្លៃត្រឹមតែ ២ ០០០០រៀល។ កាន់តែពិសេសនោះ ថ្លៃតូបអង្គុយសម្រាកលម្ហែកាយ មិនត្រូវបានគិតលុយនោះទេ។
ចំពោះទីតាំងវិញ ស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងតំបន់ 7NG មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ៕
ចុចអាន៖
រមណីយដ្ឋានធម្មជាតិ ៤កន្លែងនៅជិតបង្កើយ ល្បីទេសភាពស្អាត លក់ម្ហូបថោកៗ
អត់ដែលដឹងសោះ! គិរីរម្យមានកន្លែងអាថ៌កំបាំងមួយស្រស់ស្អាតបំផុត មិននឹកស្មានដល់
៥ កន្លែងល្អបំផុតសម្រាប់អ្នកចង់ស្រែកខ្លាំងៗរំសាយទុក្ខ ចំណែកទេសភាពស្អាតកប់