មិនធម្មតា​ទេ! នី រតនា និង​តារា​៣​រូប​ទៀត​គ្រង​តំណែង​តួ​ឯក​ក្នុង​រឿង​ភាគ​ថ្មី​​

  • 2017-09-07 03:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នី​ រតនា ព្រម​ទាំង​តារា​ចម្រៀង​ប្រុស​​ស្រី​​នៅ​ផលិតកម្ម​ហង្ស​មាស​៣ រូប​ទៀត​ត្រៀម​​នឹង​បង្ហាញ​វត្ត​មាន​​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ដោយ​ពួក​គេ​ទាំង​៤​ រូប​គ្រង​តំណែង​ជា​តួ​ឯក​ជាមួយ​គ្នា​​តែ​ម្ដង​។

តារា​ចម្រៀង​ប្រុស​ស្រី​ ៣ រូប​ផ្សេង​ទៀត​ក្រៅ​ពី​ នី រតនា មាន​​តារា​ណា​ខ្លះ​?

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ខាង​លើ​នេះ​ នី រតនា ​បាន​ប្រាប់​ Sabay ថាក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​ របស់​ហង្ស​មាស​នេះ​ក្រៅ​ពី​ខ្លួន​​នៅ​មាន​តារា​​ចម្រៀង​ប្រុស​ស្រី​​៣​រូប​ទៀត​​គ្រង​តំណែង​ជា​តួ​ឯក​ជាមួយ​គ្នា​មាន​៖ ធែល ថៃ សួស វីហ្សា និង​ វី ឌីណែត ​។ ចំណែក​ឯ​ចំណង​ជើង​ក្នុង​រឿង​ភាគ​ថ្មី​នេះ​លោក​មិន​អាច​ជម្រាប​បាន​​នៅ​ពេល​នេះ អ្វី​គ្រប់​យ៉ាង​ នឹង​បង្ហាញ​ជូន​សាធារណជន​​ក្នុង​ថ្ងៃ​​ក្រុង​ពាលី​​នៅ​​ពាក់​កណ្ដាល​ខែ​ កញ្ញា នេះ​។

វី ឌីណែត

តារា​ចម្រៀង​មក​ពី​ទឹក​ដី​ដំរី​ជាន់​ខ្លា​រូប​នេះ​បញ្ជាក់​ថា៖​"បាទ​បង​​រឿង​ភាគ​​​ថ្មី​ ដែល​មាន​រូប​ខ្ញុំ​ បង​ធែល ថៃ បង​ សួស វីហ្សា ​និង​កញ្ញា វី ឌីណែត​ សម្ដែង​ជា​តួ​ឯក​ជាមួយ​គ្នា​នេះ​ គឺ​ជា​ប្រភេទ​រឿង​បែប​សម័យ​ ស្នេហា​អូន​បង​"។ ទោះ​បី​នេះ​​ជា​លើក​ដំបូង​ក្នុង​ការ​សម្ដែង​​ខ្សែ​ភាព​យន្ត​​ក្ដី​ នី រតនា អះអាង​ថា​​ចំពោះ​ការ​ជឿ​ជាក់​ថា​ខ្លួន​អាច​សម្ដែង​​បាន​ឬ​មិន​បាន​​​លោក​មិន​ទាន់​ដឹង​ទេ​​នៅ​ពេល​នេះ​ នៅ​ពេល​ចេញ​ថត​ទើប​ដឹង​៕ ​​​​

សួស វីហ្សា
ធែល ថៃ

ចុចអាន៖ស្រាយ​មន្ទិល​នាយ ចឺម និង​បង​ប្អូន​ធម៌​​ស្លៀក​សំលៀក​បំពាក់​​ដូច​គូស្នេហ៍​ប្រុស​​-ស្រី

ចុចអាន៖ទើបតែដឹង! រឿងដ៏ល្បីកប់នេះ ក៏ជាស្នាដៃរបស់អ្នកនិពន្ធ ស្រទន់មន្តស្នេហ៍

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន