Rihanna លេង​ឈុត​ខោវប៊យ​រហែក​ជាមួយ​អាវ​ធំ​មើល​ទៅ​ឡូយ​មិន​ធម្មតា!

  • 2017-09-10 03:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ​ Rihanna ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ទីក្រុង New York ដោយ​នាង​ទើប​តែ​សម្ពោធ​គ្រឿង​សម្អាង​ថ្មី​របស់​នាង​នៅ​ក្នុង​សប្ដាហ៍ New York Fashion Week។

តារា​វ័យ​ ២៩​ ឆ្នាំ​រូប​នេះ​បាន​ពាក់​អាវ​ធំ​ពណ៌​ប្រផេះ​បង្ហាញ​ដើម​ទ្រូង​បន្តិច​ ជាមួយ​នឹង​ខោ​ខោវប៊យ​រហែក​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​មិន​ធម្មតា។

បន្ថែម​ពី​លើ​ខោ​អាវ នាង​បាន​ពាក់​គ្រឿង​អលង្ការ​ខ្លះ​ៗ​ដូច​ជា​ ខ្សែក​និង​ក្រវិល​ប្រហោង​ធំ និង​ពាក់​នាឡិកា​ ដែល​សាក​សម​ជាមួយ​នឹង​អាវ​ធំ​របស់​នាង។ បន្ថែម​ពី​សំលៀក​បំពាក់​និង​គ្រឿង​អលង្ការ​នាង បាន​កាន់​កាបូប​ Louis Vuitton នៅ​នឹង​ដៃ​ ធ្វើ​ឲ្យ​ស្ទីល​ស្លៀក​សំលៀក​បំពាក់​របស់​នាង​ពិត​ឡូយ​ខ្លាំង ដោយ​បន្ថែម​វ៉ែនតា​ខ្មៅ​ពី​លើ​ថែម​ទៀត​ផង៕

តោះ!​ អីចឹង​មក​មើល​ទាំង​អស់​គ្នា!

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី