ក្លឹបធំនៅចិនចង់បាន Luis Enrique ទៅដឹកនាំ
- 2017-09-11 07:00:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបធំនៅចិនចង់បាន Luis Enrique ទៅដឹកនាំ
ចន្លោះមិនឃើញ
Shanghai Shenhua កំពុងសម្លឹងចង់នាំលោក Luis Enrique ទៅធ្វើជាអ្នកចាត់ការទូទៅជំនួសលោក Gustavo Poyet។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានទំនេរពីបាល់ទាត់តាំងពីខែមិថុនាមក បន្ទាប់ពីផុតកុងត្រាជាមួយ Barcelona ដោយលោកចង់សម្រាកយ៉ាងហោចណាស់មួយឆ្នាំមុនរកក្លឹបថ្មីដឹកនាំ។ យ៉ាងណាក៏ដោយក្លឹបអ្នកមានចិនខាងលើចង់បាន Enrique ទៅដឹកនាំដោយសារបច្ចុប្បន្នក្លឹបស្ថិតនៅលេខ១១ក្នុងតារាង Chinese Super League បើទោះជាចំណាយអស់ច្រើនក្ដី។
ក្រុម Shanghai Shenhua ជារឿយៗតែងនាំយកកីឡាករល្បីៗពីអឺរ៉ុបមកលេងដូចជា Anelka, Didier Drogba, Tim Cahill ហើយបច្ចុប្បន្ន Demba Ba និង Carlos Tevez កំពុងប្រកបអាជីពនៅទីនោះ៕
ចុចអាន៖