Bale ខ្លាច​ទប់​អារម្មណ៍​​អបអរ​មិន​ជាប់ ប្រសិន​ទាត់​ចូល Spurs

  • 2017-09-12 04:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ខ្សែ​ប្រយុទ្ធ​របស់ Real Madrid បាន​និយាយ​ថា គេ​អាច​នឹង​អបអរ ប្រសិន​ជា​​អាច​​រក​គ្រាប់​ជ័យជម្នះ​ចុង​ម៉ោង​ ពេល​ប៉ះ​ក្លឹប​ចាស់ Tottenham នៅ Champions League។

ក្រុម​ស្ដេច​ស​​ស្ថិត​នៅ​ពូល H ជាមួយ​ក្រុម  Spurs, Borussia Dortmund និង APOEL។ តែ​ Real នឹង​ត្រូវ​ជួប Spurs នៅ​ខែ​ក្រោយ​ មិនមែន​សប្ដាហ៍​នេះ​ទេ។ Bale បាន​ចេញ​ពី​ទឹក​ដី​អង់គ្លេស​កាល​ពី​២០១៣ និង​បាន​ឈ្នះ​ពាន Champions League ដល់​ទៅ​៣​ដង​ជាមួយ Real Madrid។

និយាយ​ទៅ​ខែក្រោយ ពេល​ជួប​ក្លឹប​ចាស់ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​លើក​ឡើង​ថា៖ "ខ្ញុំ​ធ្លាប់​រក​បាន​គ្រាប់​បាល់​ ពេល​ប៉ះ Spurs​កាល​ពី pre-season  ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ខ្ញុំ​មិន​បាន​អបអរ​ទេ។ ហើយ​​នៅ​ខែ ក្រោយ​អ្វីៗ​អាស្រ័យ​លើ​អារម្មណ៍។ ប្រសិន​ថ្ងៃ​នោះ នាទី​៩០+ ខ្ញុំ​អាច​រក​បាន​គ្រាប់​ជ័យជម្នះ​ ខ្ញុំ​ប្រហែល​មិន​អាច​ទប់​អារម្មណ៍​ខ្លួន​ឯង​បាន​ទេ"។ សម្ដី​ Bale ប្រាប់ Daily Mail៕ ​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម