តម្លៃ​ខ្លួន​​ ១១​នាក់​របស់ PSG យប់​នេះ​ថ្លៃ​ជាង​១១​នាក់​របស់ Celtic ជិត​៥០​ដង

  • 2017-09-12 07:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ខ្លាំង​ស្កុតឡែន​ Celtic នឹង​បើក​ទ្វា​ផ្ទះ​ ស្វាគមន៍​ក្រុម​អ្នក​មាន Paris Saint-Germain នៅ​យប់​នេះ​ នៃ​ពាន​រង្វាន់  Champions League  វេលា​ម៉ោង​១:៤៥​នាទី។

មិន​​ខុស​គ្នា​​ប៉ុន្មាន​ទេ កាល​ពី​ឆ្នាំ​​មុន​ក្រុម​លោក Brendan Rodgers បាន​លេង​បើក​ឆាក​ប៉ះ​ក្រុម Barcelona ដោយ​ពេល​នោះ​ចាញ់​ដល់​ទៅ ៧-០ Neymar ក៏​បាន​ទាត់​ចូល​១​គ្រាប់​ដែរ។ ក្នុង​ឆ្នាំ​នេះ ​ Celtic បាន​ជួប​មុខ Neymar ម្ដង​ទៀត​ហើយ បន្ទាប់​គេ​បាន​ផ្លាស់​មក PSG ក្នុង​តម្លៃ​កប់​ពពក។

បើ​ងាក​មើល​ជម្រើស​១១​​នាក់​​ក្រុម​ទាំង​ពី រវាង PSG និង ​ Celtic ឃើញ​ថា​តម្លៃ​ខ្លួន​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ​នឹង​ដី​អញ្ចឹង។ ខាង​ក្រោម​ជា​ជម្រើស​ដំបូង​នៃ​ក្រុម​ទាំង​២៖

Celtic៖ Craig Gordon, Mikael Lustig, Jozo Simunovic, Kieran Tierney, Callum McGregor , Scott Brown , Stuart Armstrong , Scott Sinclair, James Forrest, Patrick Roberts និង Odsonne Edouard = ១១,​៤​លាន​ផោន។

PSG៖ Alphonse Areola, Dani Alves, Marquinhos, Thiago Silva, Yuri Berchiche, Thiago Motta, Adrien Rabiot , Julian Draxler , Julian Draxler , Neymar និង Edinson Cavani= ៥៤០,៦​លាន​ផោន។

បើ​ប្រៀបធៀប​តម្លៃ​ខ្លួន​នៃ​ជម្រើស​ទាំង​ពីរ ឃើញ​ថា​ខុស​គ្នា​ដល់​ជិត​៥០​ដង​​ឯណោះ។ ចាំ​មើល​ទាំង​អស់គ្នា ថា​ក្រុម​​អ្នក​មាន អាច​ស៊ី​ក្រុម​មិន​សូវ​មាន​បាន​ដែរ​ឬទេ?

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ