ភ្នំពេញ​ក្រោន​ រៀប​ចំ​វគ្គ​គ្រូ​បង្វឹក​កម្រិត​ "គ" ឬ “C” License

  • 2014-11-12 13:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​ បាន​សហការ​ជាមួយ​អង្គការ​ Salt Academy ដែល​ជា​អង្គការ​មួយ​ផ្ដោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា​ នឹង​រៀប​ចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​បាល់​ទាត់​កម្រិត​ "គ" ឬ​ "C” License របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អាស៊ី​ ហៅ​កាត់​ថា​ AFC ដែល​នឹង​រៀប​ចំ​នៅ​កីឡដ្ឋាន​ RSN របស់​ភ្នំពេញ​ក្រោន​តែ​ម្ដង។

 

វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​រៀប​ចំ​ឡើង​រយៈពេល​១២​ថ្ងៃ​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ក្រោម​ការ​ដឹកនាំ​របស់​លោក​គ្រូ​បង្វឹក​មក​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អាស៊ី​ លោក​ Shiyas Mohamed មក​ពី​ប្រទេស​ ម៉ាល់ឌីវ​ និង​ជួយ​សម្រប​សម្រួល​ដោយ​លោក​ ប៊ួយ​ ដារី​ រួម​ជាមួយ​នឹង​ការ​ជួយ​ជ្រោមជ្រែង​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង​ដែរ។

 

 

សមាជិក​របស់​ភ្នំពេញ​ក្រោន​ មួយ​ចំនួន​ក៏​ត្រូវ​ចូល​រួម​ក្នុង​វគ្គ​សិក្សា​នេះ​ដែរ​រួម​មាន៖​ កីឡាករ​ ឃឹម​ បូរី, យោគ​ អារី, អ៊ុក​ សុទ្ធី, ថោង​ ដា, Pellegrino, Obadin, Bosma និង​កីឡាករ​ វ៉ា​ សុខថន​ ព្រម​ទាំង​គ្រូ​ឈុត​យុវជន​របស់​ក្លិប​លោក​ ម៉ាក​ ភារម្យ​ និង​លោក​ ម៉ន​ ពិសី។ បន្ថែម​លើ​នេះ​ ក៏​មាន​សមាជិក​ចំនួន​៩​រូប​ទៀត​មក​ពី​អង្គការ​ Salt និង​គ្រូ​បង្វឹក​ក្រុម​សហគមន៍​របស់​ភ្នំពេញ​ក្រោន​ចំនួន​៣​រូប​ទៀត។

ព័ត៌មាន​កីឡា​ច្រើន​ទៀត​ សូម​ចុច​ទី​នេះ...

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី