វិធី​បិទ​កុំ​ឲ្យ​ក្មេងៗ​លួច​បើក YouTube ទោះ​បី​មាន​អ៊ីនធឺណិត

  • 2017-09-19 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាតាបិតា​ភាគ​ច្រើន មាន​ការ​ខ្វាយខ្វល់​ ​នៅ​ពេល​ដែល​ទុក​ស្មាតហ្វូន​ឬ​ថេបប្លែត​ជាមួយ​ក្មេងៗ។ ពេល​ខ្លះ​ កូន​ៗ​របស់​ពួកគេ​អាច​​បើក​មើល YouTube ចោល ដោយ​មិន​បាន​គិត​ត្រូវ​ចំណាយ​លុយ​អ៊ីនធឺណិត​ច្រើន​ដល់​កម្រិត​ណា។

អាច​សាកល្បងវិធី​នេះ​​បាន​ បើ​ចង់​បិទ​មិន​ឲ្យ YouTube ដំណើរការ​ ទាំង​ពេល​បើក​អ៊ីនធឺណិត​ស៊ីម​ឬ WiFi។

១.ចូល​ទៅ​កាន់​កម្មវិធី YouTube > ចុច​ត្រង់​កន្លែង Library នៅ​ខាង​ក្រោម

២.ចុច​លើ​ Profile នៃ​គណនី YouTube របស់​យើង > ចុច​លើ​ពាក្យ Settings

៣.អូស​មក​ក្រោម ធ្វើ​ការ Turn On លើ​មុខងារ Offline Mode

#ករណី​បើ​ចង់​ឲ្យ​ដំណើរការ​ធម្មតា​វិញ ចុច​ Turn Off ជា​ការ​ស្រេច។

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម