Playstation 5​ ​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ ​តម្លៃ​ប្រហែល​ ​៣៩៩​ ​ដុល្លារ

  • 2017-09-18 02:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Shawn Layden​ ​នាយក​ប្រតិបត្តិ​របស់​ ​Sony​ ​ទទួល​បន្ទុក​គ្រប់គ្រង​ទីផ្សារ​ឧបករណ៍​កម្សាន្ត​ប្រចាំ​ទ្វីប​អាមេរិក​ទើប​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នូវ​កាលបរិច្ឆេទ​ ​ចេញ​លក់​ម៉ាស៊ីន​ហ្គេម​ជំនាន់​ថ្មី​របស់​ពួក​គេ​នូវ​ម៉ូដែល​ ​Playstation 5​ ​នា​ចន្លោះ​ចុង​ឆ្នាំ​ ​២០១៨​ ​និង​ ​២០១៩។

រូបតំណាង

នាយក​ប្រតិបត្តិ​ខាង​លើ​បន្ត​ទៀត​ថា​ ​ទន្ទឹម​ការ​ចេញ​លក់​ម៉ាស៊ីន​ហ្គេម​ជំនាន់​ថ្មី​ ​Playstation 5​ ​នេះ​ ក្រុមហ៊ុន​ក៏​នឹង​ចេញ​លក់​នូវ​ម៉ាស៊ីន​ហ្គេម​ម៉ូដែល​ ​Playstation 4​ ​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ប្រហែល​ ​Playstation 5​ ​ហើយ​មាន​ឈ្មោះ​ថា​ ​Playstation 4 Pro​ ​ដែល​មាន​តម្លៃ​ធូរ​បន្តិច។

ចំពោះ​បច្ចេកវិទ្យា​របស់​ ​Playstation 5​ ​លោក​ ​Shawn Layden​ ​បង្ហើប​ថា​អាច​លេង​ហ្គេម​កម្រិត​ ​4K​ ​អម​ជា​មួយ​នឹង​ក្រាហ្វិក​រស់​រវើគ​ជាង​ម៉ាស៊ីន​ហ្គេម​ជំនាន់​មុន​ៗ​របស់​ ​Sony​ ​ផង​ដែរ។ សម្រាប់​តម្លៃ​របស់​ ​Playstation 5​ ​គេ​សន្និដ្ឋាន​ថា​មាន​ប្រមាណ​ ​៣៩៩​ ​ដុល្លារ​ ​(ទីផ្សារ​អាមេរិក)៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Otakukart   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម