ឈិនឡុង​​​បន់​ឲ្យ​តែ​គេ​ហៅ​ថត​រឿង​ឱប​ថើប តែ​សំខាន់​អត់​​អ្នក​ឲ្យ​ថត​សោះ!

  • 2017-09-18 02:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​សម្ដែង​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​ ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក សង្កេត​ឃើញ​ថា​កំពូល​តារា​សម្ដែង​ Jackie Chan ដូចជា​មិន​ដែល​បាន​សម្ដែង​ក្នុង​រឿង​បែប​មនោសញ្ចេតនា​ឡើយ នេះ​ក៏​ព្រោះ​តែ​ហូលីវូដ​មិន​ធ្លាប់​ឲ្យ​លោក​សម្ដែង​ដូចគ្នា។

បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​ខ្សែភាពយន្ត​បែប​ក្បាច់​គុន​រាប់​រយ​រឿង​ ថ្មីៗ​កំពូល​តារា​ប្រុស​ចំណាប់​ខាង​ស្នៀត​ប្រយុទ្ធ​លំដាប់​ថ្នាក់​ពិភពលោក​រូប​នេះ​ បាន​លើក​ឡើង​ថា​ ការ​សម្ដែង​ក្នុង​ឈុត​ឆាក​ស្នេហា​ ឱប​ថើប​ គឺ​ជា​អ្វី​ដែល​លោក​ប៉ង​ ប៉ុន្តែ​លោក​មិន​ដែល​បាន​សម្ដែង​ឈុត​ទាំង​នោះ​ក្នុង​រឿង​ហូលីវូដ​សោះ ហើយ​ក៏​មិន​ដែល​មានអ្នក​ដឹកនាំ​ណា​ជួល​លោក​ឲ្យ​សម្ដែង​ឈុត​បែប​នេះ​ដែរ។

ការ​លើកឡើង​នេះ​ ធ្វើ​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​កម្មវិធី​ Conan ខណៈ​ពិធីករ​បាន​សួរ​ថា​ តើ​តួ​អង្គ​បែប​ណា​ដែល​តារាប្រុស​រូប​នេះ​ ចង់​សម្ដែង​ទៀត។

យ៉ាងណា​មិញ​ ឈិន​ឡុង​ ត្រូវ​បាន​គេ​កោត​ស្ញប់ស្ញែង​នឹង​ទេពកោសល្យ​ មិន​មែន​តែ​ការ​សម្ដែង​ក្បាច់គុន​ទេ​ ក្នុង​នោះ​ក៏​បូករួម​នឹង​សមត្ថភាព​សម្ដែង​អស្ចារ្យ​របស់​លោក​ទាំង​មូល​ដែរ។ ម្យ៉ាង​វិញ​ទៀត​ ថ្វីត្បិត​លោក​មិន​ដែល​ដើរ​តួ​ឯក​ក្នុង​រឿង​ហូលីវូដ​ប្រភេទ​មនោសញ្ចេតនា​ស្នេហា​ ប៉ុន្តែ​កន្លង​មក​ តារា​ប្រុស​វ័យ​ ៦៣​ឆ្នាំ​ ក៏​មាន​វត្តមាន​ជា​រឿយៗ​ក្នុង​រឿង​ប្រភេទ​នេះ​របស់​ហុងកុង​ដែរ៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី