មិន​នឹក​ស្មាន កម្រាស់​ខ្លួន iPhone X នៅ​ក្រាស់​ជាង iPhone 5

  • 2017-09-20 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ច្រើន​គិត​ថា​ការ​វិវត្តន៍​នៃ​តួ​ខ្លួន​ស្មាតហ្វូន នឹង​មាន​កម្រាស់​កាន់​តែ​ស្ដើង​ទៅៗ។ ផ្ទុយ​ទៅ​វិញ​មិន​ដូច្នោះ​ទេ ក្រឡេក​មក​មើល iPhone X ត្រូវ​បាន​គេ​ដឹង​ថា មាន​កម្រាស់​ខ្លួន ៧,៧ ម.ម ដែល​នៅ​ក្រាស់​ជាង iPhone 5 ស៊េរី​ឆ្នាំ ២០១២ ចំនួន 0,១ ម.ម ដែល​មាន​ត្រឹម ៧,៦ ម.ម ប៉ុណ្ណោះ។

ការ​ប្រែប្រួល​នេះ ត្រូវ​បាន​សង្ស័យ​អាច​មក​ពី​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា 3D Touch ដែល​កាល iPhone 6s ក៏​ក្រាស់​ជាង iPhone 6 និង​មក​ពី​ទម្រង់​នៃ​ថ្ម​រាង​អក្សរ L ខុស​ពី​ជំនាន់ iPhone មុនៗ។

ជុំវិញ​ថាមពល​ថ្ម​លើ iPhone X មិន​ទាន់​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​នៅ​ឡើយ ប៉ុន្តែ Apple បញ្ជាក់​ថា​អាច​កាន់​បាន​យូរ​ជាង iPhone ស៊េរី​ធម្មតា​រួម​មានiPhone 8/8 Plus ដល់​ទៅ ២ ម៉ោង​ឯ​ណោះ៕

ចុច​អាន​បន្ត​៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា