តួ​រឿង​ "Game of Thrones” សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​សង្សារ​

  • 2017-09-27 02:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Kit Harington ដែល​សម្ដែង​ជា​តួអង្គ​​ល្បី​ឈ្មោះ "John Snow” បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​គូស្នេហ៍​​ តារា​សម្ដែង Rose Leslie សម្ដែង​ជា​តួអង្គ "Ygritte" ជា​ផ្លូវ​ការ​ហើយ។

តារា​ទាំង​ពីរ​រូប​នេះ​គឺ​ជា​គូស្នេហ៍​នៅ​ក្នុង​រឿង​ភាគ "Game of Thrones” ហើយ​ក៏​ក្លាយ​ជា​គូស្នេហ៍​ពិត​ប្រាកដ។

តួអង្គ​ "John Snow” និង "Ygritte"

អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​ការ​សម្ដែង​រឿង​ភាគ​ដ៏​ល្បី​នេះ អំឡុង​ឆ្នាំ ២០១៤ ហើយ​ក៏​ចាប់​ផ្ដើម​បាក់​ចិត្ត​ស្រលាញ់​គ្នា​តែ​ម្ដង ដោយ​លាក់​ទុក​ទំនាក់​ទំនង​ពួក​គេ​ជា​ការ​សំងាត់​មិន​សូវ​ជា​បញ្ចេញ​ឲ្យ​ឃើញ​ប៉ុន្មាន​នោះ​ទេ។

រហូត​ដល់​ខែ​មេសា​ឆ្នាំ ២០១៦ គូស្នេហ៍​នេះ​បាន​សម្រេច​ចិត្តបង្ហាញ​ខ្លួន​ជា​សាធារណៈ​ដោយ​បាន​បណ្ដើរ​គ្នា​លើ​កម្រាល​ព្រំ​ក្រហម​កម្មវិធី "Olivier Awards”។ ចំពោះ​ថ្ងៃ​កំណត់​រៀប​អាពាហ៍ពិពាហ៍​គឺ​មិន​ទាន់​ដឹង​ទេ​ សម្រាប់​ពេល​នេះ៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី