អស់ពីប្អូនស្រី Kylie Jenner ឥឡូវដល់វេន Khloe Kardashian មានផ្ទៃពោះម្ដង!
- 2017-09-27 23:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពីប្អូនស្រី Kylie Jenner ឥឡូវដល់វេន Khloe Kardashian មានផ្ទៃពោះម្ដង!
ចន្លោះមិនឃើញ
ថ្មីៗនេះទើបតែមានដំណឹងថាតារាសម្ដែងកម្មវិធី Reality TV ក៏ដូចជាពិធីការិនី Khole Kardashian ត្រូវជាបងស្រីរបស់ Kylie Jenner នោះក៏កំពុងតែមានផ្ទៃពោះដូចគ្នា។ នេះបើតាមសារព័ត៌មាន TMZ។
ប្រភពផ្សេងៗគ្នាជាច្រើនបានឲ្យដឹងថា Khole កំពុងតែមានផ្ទៃពោះកូនដំបូងរបស់នាង ហើយឪពុកកូននោះគឺជាសង្សារកីឡាករ NBA ឈ្មោះ Tristan Thompson។
ប្រភពរបស់ TMZ បានប្រាប់ថា ពេលនេះនាងកំពុងតែមានផ្ទៃពោះ ៣ ខែ ចំពោះភេទរបស់ទារកគឺមិនទាន់ដឹងទេ។ នេះគឺបងប្អូនទី៣ហើយក្នុងគ្រួសារ Kardashians ដែលមានផ្ទៃពោះ ខណៈពេលនេះ Kim និង Kylie កំពុងពពោះត្រៀមសម្រាលនៅពេលដំណាលគ្នា ប្រហែលជាពាក់កណ្ដាលខែ មករា ឆ្នាំ២០១៨។
គិតមកដល់ពេលនេះ Khole និង គូស្នេហ៍បានទាក់ទងគ្នាអស់រយៈពេលមួយឆ្នាំហើយ៕
អានអត្ថបទ៖
ក្ដៅៗ Kylie Jenner មិនទាន់មានប្ដី តែមានផ្ទៃពោះនៅអាយុក្មេងល្ហក់
ទីបំផុតដឹងពីភេទ និងអាយុកូនក្នុងផ្ទៃរបស់ Kylie Jenner ហើយ!
Taylor Swift ត្រូវដូរខោអាវមិនចេះតិចដង ពេលថតឈុត ភ្នំ Taylor