នំពុម្ភមានរូបរាងដូចលិង្គ កំពុងលក់ដាច់ និងពេញនិយមខ្លាំងនៅថៃ

  • 2017-09-28 04:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​ពុម្ព​ដែល​មាន​រូបរាង​ដូច​លិង្គ កំពុង​តែ​លក់​ដាច់ និង​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ។ មក​ទល់​នឹង​ពេល​នេះ អាជីវកម្ម​លក់​នំ​ពុម្ព​របស់​អ្នកស្រី Ketnita Prasertsomboon មាន​ភាព​រលូន និង​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង មិន​ថា​ប្រុស ឬ​ស្រី​នោះ​ទេ។

អ្នកស្រី Ketnita បាន​លក់​នំ​ពុម្ព​នេះ នៅ​ក្នុង​ហាង​របស់​អ្នកស្រី ឈ្មោះ Pho Hai Ma ឬ​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា I Got It From My Dad នៅ​ក្នុង​ផ្សារ​រាត្រី Indy Market ភាគ​ខាងលិច ទីក្រុង​បាងកក។ វា​មាន​តម្លៃ ១,២០ ដុល្លារ ដោយ​អតិថិជន​អាច​ញ៉ាំ​ជាមួយ​នឹង​ទឹក​ជ្រលក់ ដូចជា ទឹក​ប៉េងប៉ោះ និង សូកូឡា ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចូលចិត្ត នំ​ពុម្ព​ដែល​មាន​រូបរាង​ដូច​លិង្គ ដោត​ឈើ​ចង្កាក់​នោះ​ឡើយ។

អ្នកស្រី Ketnita បាន​និយាយ​ថា «មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​កំពុង​ធ្វើ​រឿង​ដែល​អាសគ្រាម និង​ប្រាស់​ចាក​ពី​ព្រះពុទ្ធសាសនា។ ខ្ញុំ​មាន​ភាព​តានតឹង​បន្តិចបន្តួច​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​តតាំង​វិញ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពួកគេ មើល​ឃើញ​វា​ជា​នំ​ប៉ុណ្ណោះ»។

ថៅកែ​ហាង​នំ​ពុម្ព​រូបរាង​ចម្លែក​ខុសគេ​ខាង​លើ ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន បន្ទាប់​ពី​អតិថិជន​របស់​នាង បាន​បង្ហោះ​វីដេអូ​ញ៉ាំ​នំ​ពុម្ព​នោះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ហើយ​ទទួល​បាន​ចំនួន​អ្នក​ចូល​មើល រហូត​ដល់​ទៅ ១៩ លាន​ដង​ឯណោះ។

ផ្ទុយទៅវិញ តារា​ស្រី​ថៃ​ម្នាក់​មាន​ឈ្មោះ​ថា Yingsak Chonglertjetsadawong បាន​បញ្ចេញ​ប្រតិកម្ម​ថា «ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​នឹង​ជួប​ប្រទះ​អាហារ​ដែល​មាន​រូបរាង​ដូច​ប្រដាប់​បន្ត​ពូជ បែប​នេះ​ទេ។ តើ​អ្នក​នឹង​ទិញ​វា​ឲ្យ​ឪពុកម្ដាយ​របស់​អ្នក​ទេ? តើ​អ្នក​អាច​ដាក់​វា​ធ្វើ​ជា​ចង្ហាន់​លោក​សង្ឃ​ទេ? ប្រសិន​បើ​ក្មេង​ស្រី​អាយុ ៧ ឬ ៨ ឆ្នាំ​ញ៉ាំ​វា​នៅ​តាម​ផ្លូវ តើ​វា​ជា​អ្វី​ដែល​អ្នក​ចង់​ឃើញ​ឬ​ទេ?»។

Yingsak បាន​បន្ថែម​ទៀត​ថា «មនុស្ស​ស្រី​មួយ​ចំនួន បាន​ថត​រូប​ពួក​គេ​ញ៉ាំ​វា ឬ​ខ្លះ​ថត​វីដេអូ បង្ហោះ​លើ​អ៊ីនធឺណិត​ទៀត​ផង។ វា​មិន​សមរម្យ​ឡើយ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវវ័យ»។ យ៉ាងណាមិញ Yingsak ក្រោយ​មក​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ដទៃ​ឈប់​ទិញ និង​ញ៉ាំ​នំ​ពុម្ព​នោះ​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី