ទីក្រុងអាស៊ាន៣ ជាប់ជាគោលដៅទេសចរណ៍ ពេញនិយមបំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៧

  • 2017-09-27 03:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ២ ឆ្នាំ​ជាប់ៗ​គ្នា​ហើយ ដែល​ទីក្រុង​បាងកក បាន​ជាប់​ឈ្មោះ​ជា​ទីក្រុង និង​គោលដៅ​ទេសចរណ៍​ពេញ​និយម​បំផុត​លើ​ពិភពលោក សម្រាប់​អ្នក​ដំណើរ​អន្តរជាតិ។

បើ​យោង​តាម​របាយការណ៍ Global Destination Cities Index ប្រចាំ​ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Mastercard បាន​ឲ្យ​ដឹង​ថា រាជធានី​របស់​ប្រទេស​ថៃ​មួយ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ២០,១៩ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​នេះ។

របាយការណ៍​ខាង​លើ បាន​មើល​ទៅ​លើ​បរិមាណ​ភ្ញៀវ​ទេសចរ និង​ការ​ចំណាយ នៃ​ទីក្រុង​ដែល​ជា​កំពូល​គោលដៅ​ទេសចរណ៍ សរុប​ចំនួន ១៣២ ទីក្រុង៕

ខាងក្រោម​នេះ​គឺ​ជា​ទីក្រុង​អាស៊ាន​ទាំង ៣ ដែល​ជាប់​ជា​គោលដៅ​ទេសចរណ៍ ពេញ​និយម​បំផុត​លើ​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៧៖

#១ ទីក្រុង​បាងកក ប្រទេស​ថៃ ៖ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន ១៩,៤១ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦ និង​រំពឹង ២០,១៩ លាន​នាក់ សម្រាប់​ឆ្នាំ​២០១៧។

#២ ទីក្រុង​សាំងហ្គាពួរ ៖ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន ១៣,១១ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦ និង​រំពឹង ១៣,៤៥ លាន​នាក់ សម្រាប់​ឆ្នាំ​២០១៧។

#៣ ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ៖ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន ១១,២៨ លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៦ និង​រំពឹង ១២,០៨ លាន​នាក់ សម្រាប់​ឆ្នាំ​២០១៧៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម