ថៃប្រុងចាប់ដៃជាមួយឥណ្ឌូណេស៊ី ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup
- 2017-09-29 02:02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃប្រុងចាប់ដៃជាមួយឥណ្ឌូណេស៊ី ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup
ចន្លោះមិនឃើញ
កាលពីពេលថ្មីបៗ ប្រធានសមាគមបាល់ទាត់ថៃ (FAT) លោក Somyot Poompunmuang បានបញ្ជាក់អំពីគោលបំណងរបស់ប្រទេសថៃនិងឥណ្ឌូណេស៊ីចង់ចាប់ដៃគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤។
"វាជាការពិត ពួកយើងកំពុងពិចារណាចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤ ជាមួយប្រទេសឥណ្ឌូណេស៊ី។ ទោះបីជាកីឡដ្ឋានក្នុងប្រទេសថៃមិនអាចប្រៀបនឹងកីឡដ្ឋាននៅឥណ្ឌូណេស៊ី តែខ្ញុំជឿជាក់ថា ពេលដែលពួកយើងសម្រេចផ្លូវការនឹងចូលរួមដេញថ្លៃ ពួកយើងនឹងសុំជំនួយមូលនិធិពីរាជរដ្ឋាភិបាល ធ្វើសង់កីឡដ្ឋានឲ្យស្តង់ដារ។" សម្ដីលោក Somyot ប្រាប់សារព័ត៌មានថៃ the Bangkok Post។
ក្នុងកាលបរិច្ឆេទ ពេលនេះប្រទេសទាំងអស់មិនទាន់បញ្ជាក់ឬដាក់សំណើដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤ នៅឡើយទេ។ ប្រសិនជាគម្រោងរបស់ថៃនិងឥណ្ឌូណេស៊ីជោគជ័យមែន នោះវាជាលើកទី៣ហើយដែលតំបន់អាស៊ីបានរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup បន្ទាប់ពី កូរ៉េខាងត្បូង និងជប៉ុនធ្លាប់ចាប់ដៃគ្នាធ្វើឆ្នាំ២០០២ និងកាតារនឹងធ្វើនៅឆ្នាំ២០២២៕
ចុចអាន៖