Ronaldo បង្ហាញ Bugatti ថ្មីតម្លៃជិត៣លានដុល្លារ អបអរក្រោយទាត់ចូល Dortmund
- 2017-09-29 02:39:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បង្ហាញ Bugatti ថ្មីតម្លៃជិត៣លានដុល្លារ អបអរក្រោយទាត់ចូល Dortmund
ចន្លោះមិនឃើញ
Cristiano Ronaldo បានធ្វើការអបអរដោយរកគ្រាប់បាល់ជួយ Real Madrid ឈ្នះ Dortmund ដោយបង្ហាញរថយន្តថ្មីម៉ាក Bugatti Chiron តម្លៃជិត៣លានដុល្លារឯណោះ។
កីឡាករវ័យ៣២ឆ្នាំបានបង្ហោះវីដេអូលើបណ្ដាញសង្គម Instagram បង្អួតរថយន្តតម្លៃខ្ទង់លានប្រណិតដ៏ថ្មីសន្លាង ដោយរូបគេជាអ្នកបើក ឯកូនប្រុស Cristiano Jr អង្គុយនៅម្ខាង។ ភ្ជាប់ជាមួយវីដេអូកីឡាករព័រទុយហ្គាល់បានសរសេរភ្ជាប់ជាភាសាអង់គ្លេសថា៖ "New animal in the building Bugatti Chiron"។
នេះមិនមែនជារឿងចម្លែកទេ Ronaldo គឺជាកីឡាករចូលចិត្តលេងឡានណាស់ ជារឿយៗគេតែងបង្ហាញរថយន្តថ្មីៗលើបណ្ដាញសង្គម។ បើរាប់ទាំង Bugatti Chiron សម្រាប់នៅខែ កញ្ញានេះម្ចាស់ពាន Ballon d'Or ៤សម័យបានទិញឡាន២បាត់ទៅហើយ ដោយកាលពីដើមខែ គេបានទិញ Ferrari F12 TDf មានតម្លៃដល់៣៥ម៉ឺនផោន (ជាង៤៥ម៉ឺនដុល្លារ)៕
ចុចអាន៖