ប្លែក​ណាស់! ថតស្រាតលើកនេះ Bella Thorne មាន​​សំណូមពរ​​មួយ

  • 2017-09-30 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បញ្ជាក់​ថា នាង​ពិត​ជា​មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​រាង​រៅ​ដ៏​សិច​ស៊ី​របស់​នាង​ឡើយ​។

តារា​ចម្រៀង​និង​សម្ដែង Bella Thorne ទើប​តែ​បង្ហាញ​ខ្លួន​ម្ដង​ទៀត​លើក​នេះ​ក្នុង​រូប​រាង​ដ៏​សិច​ស៊ី​មិន​ធម្មតា​ នៅ​ក្នុង​ទំព័រ Instagram ថ្មី​របស់​ទស្សនាវដ្ដី GQ ប្រទេស​ Mexico កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

រូប​ភាព​ដ៏​ក្ដៅ​សាច់​ទាំង​នេះ​បង្ហាញ​ពី តារា​វ័យ​១៩​ឆ្នាំ ស្រាត​ខោ​អាវ​ទាំង​ស្រុង​តែ​ម្ដង​ ដោយ​ថត​មើល​ពី​ចំហៀង​ ដែល​មើល​ទៅ​ពិត​ជា​សិច​ស៊ី​មិន​ធម្មតា​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Bella ក៏​បាន​ប្រកាស​ប្រាប់​ថា​ នាង​មិន​ចង់​ឲ្យ​ទស្សនាវដ្ដី​នេះ​ ប្រើ​ប្រាស់​ Photoshop កាត់​ត​រូប​រាង​ឡើយ។ បន្ទាប់​មក​រូប​ថត​នាង​ក៏​បាន​បញ្ចេញ​នៅ​លើ​ទស្សនាវដ្ដី​តាម​សំណូម​ពរ​របស់​នាង ដោយ​គេ​អាច​ឃើញ​ស្នាម​ជាំ​នៅ​ជង្គង់​របស់​នាង​គឺ​នៅ​មើល​ឃើញ​ ខណៈ​ពេល​នាង​បង្ហាញ​ខ្លួន​នៅ​ខាង​មុខ​កាមេរ៉ា។

ហេតុ​ដូច្នេះ​ហើយ​ នាង​ក៏​បាន​ចែក​រំលែក​រូប​ភាព​នោះ​ទៅ​លើ​បណ្ដាញ​សង្គម​ Instagram ផង​ដែរ​ដោយ​បាន​និយាយ​រៀប​រាប់​ថា នាង​បាន​ប្រាប់​ឲ្យ​ក្រុម​ការងារ​ទស្សនាវដ្ដី​កុំឲ្យ​​ប្រើ​កម្មវិធី Photoshop ឡើយ​​ព្រោះ​នាង​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​នាង​កាន់​តែ​ច្បាស់។ នាង​បន្ត​ទៀត​ថា​ ខ្លួន​មិន​មែន​ស្អាត​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ដូច្នេះ​ចំណុច​ខ្វះ​ខាត​ខ្លះៗ​គឺ​នៅ​តែ​មាន៕

បើ​ចង់​ដឹង​ច្បាស់​មក​ទស្សនា​រូប​ភាព​ទាំង​នេះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម