Bella មាន​គម្រោង​រៀបការ​ជាមួយ​ Weir នៅ​​ពេល​​ខាង​មុខ?

  • 2017-10-02 02:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​ស្នេហារបស់​តារា​ប្រុស​ស្រី​ថៃ​ ១គូ​ លោក​ Weir Sukollawat និង​ Bella Ranee កាន់​តែ​លាត​ត្រដាង​ជា​សាធារណៈ​បន្តិច​ម្ដងៗ​ និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​ដំណឹង​ល្អ​ឆាប់ៗ​ពី​អ្នក​ទាំង​២។

ជាក់​ស្ដែង​គូស្នេហ៍​ ១​នេះ​ បាន​បង្កាត់​ភ្លើង​ស្នេហ៍ ជាមួយ​គ្នា​អស់​រយៈ​ពេល​ ៥​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ពួកគេ​បាន​សម្ដែង​រឿង​ "Fatherland” រួម​គ្នា។ ប៉ុន្តែ​ទោះ​ជា​ស្រលាញ់​គ្នា​យ៉ាងណា​ក្ដី​ ក៏​ពួកគេ​មិន​ដែល​បើក​ចំហ​សម្ពន្ធភាព​របស់​ខ្លួន​ទៅ​កាន់​មហាជន​ដែរ​ ហើយ​ក៏​មិន​ដែល​បង្ហោះ​រូបភាព​គូស្នេហ៍​ ឬរូបថតជាមួយ​​គ្នា​ លើ​ Instagram ដែរ។

ដោយឡែក​ ថ្មីៗ​នេះ​ Weir និង​ Bella បាន​ចាប់​ផ្ដើម​បើក​ចំហ​ពី​ទំនាក់ទំនង​របស់​ពួកគេ​ហើយ​ ដោយ​បង្ហោះ​រូប​របស់​គូស្នេហ៍​លើ Instagram ផ្ទាល់​ខ្លួន​ទៀត​ផង​ អំឡុង​ពេល​ទៅ​ដើរ​លេង​នៅ​ជប៉ុន​ជាមួយ​គ្នា។

បើ​ងាក​ទៅ​ចាប់​អារម្មណ៍​ទៅ​កាល​ពី​មុន​ Bella ធ្លាប់​បាន​និយាយ​ច្បាស់ៗ​ក្នុង​បទសម្ភាសន៍​មួយ​ថា​ នាង​នឹង​រៀបការ​ជាមួយ​បុរស​ណា​ ដែល​នាង​បង្ហោះ​រូប​ម្នាក់​នោះ​លើ Instagram របស់​នាង។ បើ​គិត​មក​ដល់​ពេល​នេះ​ គ្មាន​ប្រុស​ណា​ដែលមាន​វត្តមាន​លើ​ Instagram របស់​នាង​ក្រៅ​ពី​ប្រុស​សង្ហា​ Weir ឡើយ។ ដូចនេះ​ តើ​ជា​ការ​ពិត​ទេ​ ដែល​គូស្នេហ៍​មួយ​នេះ​ប្រាកដ​ថា​នឹង​កាន់​ដៃ​គ្នា​ចូល​រោងការ​នា​ថ្ងៃ​ខាង​មុខ?

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី