ផ្អើល​ព័ត៌មាន​ពេញ​ថៃ​ ថា​អ្នក​គាំទ្រ​​ជា​​ច្រើន​ត្រូវ​​ឆ្នោត​ ដោយ​សារ​ James Ma!

  • 2017-10-02 09:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​រឿង​មួយ​ថ្មី​មួយ​ទៀត​ដែល​បាន​កើតឡើង​ និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​ដែល​ លេច​ឮ​ព័ត៌មាន​មួយ​ថា​ អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ប្រុស​សង្ហា​ James Ma ត្រូវ​ឆ្នោត​ដោយសារ​លោក។

កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​ អ្នក​កំលោះ​ James Ma បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ ដោយ​ឈរ​លើ​ផ្លូវ​មួយ​កន្លែង​ ក្នុង​ទីក្រុង​ហុងកុង​ ហើយ​មាន​សរសេរ​ឃ្លា​ថា​ «852 ទៀតហើយ? Oh Yes»។

រហូត​ដល់​ថ្ងៃ​ទី​ ០១ ខែ​តុលា​ម្សិលមិញ​ ស្រាប់​តែ​លទ្ធផល​ឆ្នោត​ក្នុង​ប្រទេស​ថៃ​ បង្ហាញ​ថា​ លេខ​ឆ្នោត​ចេញ​ ២ខ្ទង់​ចុងក្រោយ​ គឺ​លេខ​ ៥២ ដែល​ដូច​គ្នា​នឹង​លេខ​ ប្រុស​ស្អាត​ James Ma បង្ហោះ​លើ​ Instagram។ ក្រោយ​ដឹង​ភ្លាម​ អ្នក​គាំទ្រ​មួយ​ចំនួន​មាន​ចិត្ត​រីករាយ​ជា​ខ្លាំង​ និង​បាន​នាំ​គ្នា​ខមមិន​ ថា​ពួកគេ​បាន​ឈ្នះ​ឆ្នោត​ ដោយសារ​លោក។

ថ្វី​ត្បិត​មហាជន​ខ្លះ​អាច​គិត​ថា​ វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ ប៉ុន្តែ​សម្រាប់​អ្នក​ជឿ​នៅ​តែ​ជឿ​ ហើយ​ក៏​គិត​ថា​ តារា​ប្រុស​រូប​នេះ​ជា​មនុស្ស​នាំ​សំណាង​របស់​ពួកគេ៕

ចុចអាន៖

ប្រភព៖ Sanook   ប្រែ​សម្រួល៖ យី សុធារី