គិត​ត្រឹម​ឆ្នាំ​នេះ​ ​Toyota​ ​ចេញ​លក់​រថយន្ត​មួយ​បាំង​កន្លះ​បាន​ ​៧០​ ​ឆ្នាំ​ហើយ

  • 2017-10-07 04:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota បាន​ចូល​ទីផ្សារ​រថយន្ត​ដឹក​ទំនិញ​ Pickup ដំបូង​ក្នុង​ឆ្នាំ​ ១៩៤៧ ជាមួយ​នឹង​ SB ដែល​មាន​លក់​តែ​ក្នុង​ប្រទេស​ជប៉ុន​ និង​មាន​ចំនួន​កំណត់​ក្នុង​ទីផ្សារ​អាស៊ី​។ វា​ត្រូវ​បាន​ធ្វើ​តាម​ក្នុង​ឆ្នាំ​ ១៩៥៤ ដោយ​ RK (បាន​ប្ដូរ​ឈ្មោះ​ក្នុង​ឆ្នាំ​ ១៩៥៩ ជា​ Stout) និង​ក្នុង​ឆ្នាំ​ ១៩៦៨ ដោយ​ Compact Hilux។ Hilux មាន​​ភាព​ល្បីល្បាញ​ដែល​រថយន្ត​កាល​ពី​ចុង​ឆ្នាំ​ ១៩៧០ នៅ​បន្ត​មាន​លើ​ផ្លូវ​បច្ចុប្បន្ន​ ហើយ​ក្រុមហ៊ុន​ Toyota នៅ​បន្ត​ផលិត​វា​បច្ចុប្បន្ន​ក្រោម​ឈ្មោះ​ផ្សេង​ ​ដោយ​អាស្រ័យ​លើ​ទីផ្សារ​។

Toyota Pick up ឆ្នាំ ១៩៥៣

ដោយសារ​ភាព​ជោគជ័យ​នៃ​ Compact pickups ក្នុង​សហរដ្ឋអាមេរិក​ ក្រុមហ៊ុន​ Toyota បាន​សម្រេច​ចិត្ត​ចូល​ទីផ្សារ​នូវ​ប្រភេទ​ Pickup ទំហំ​ពេញ​លេញ​ដែល​ប្រើ​ក្នុង​ស្រុក​ ដោយ​ណែនាំ​នូវ​រថយន្ត​ T100 សម្រាប់​ម៉ូដែល​ឆ្នាំ​ ១៩៩៣ នៅ​អាមេរិក​ ជាមួយ​នឹង​ការ​ផលិត​បាន​បញ្ចប់​នៅ​ឆ្នាំ​ ១៩៩៨។ ខណៈ​មាន​នូវ​ផ្នែក​ខាងក្រោយ​ប្រវែង​ ពីរ​ម៉ែត្រ​ជាង​ នៃ​ទំហំ​ពេញ​ លក្ខណៈ​ម៉ាស៊ីន​នៅ​តែ​ស្រដៀង​ទៅ​នឹង​ Compact pickup។ វា​បាន​បង្ហាញ​ថា​មាន​លក្ខណៈ​សន្សំ​សំចៃ​ និង​អាច​ទុក​ចិត្ត​បាន​ដូច​នឹង​រថយន្ត​ Toyota pickup ធម្មតា​ ប៉ុន្តែ​ការ​លក់​មិន​ដែល​ក្លាយ​ជា​អ្វី​ដែល​ក្រុមហ៊ុន​ Toyota បាន​សង្ឃឹម​នោះ​ទេ​។ វា​ត្រូវ​បាន​រង​ការ​រិះគន់​ថា​ តូច​ពេក​ ក្នុង​ការ​អំពាវនាវ​ទៅ​អ្នក​ទិញ​រថយន្ត​ Pickup ទំហំ​ពេញ​របស់​អាមេរិក​។ រថយន្ត​ដឹក​ទំនិញ​ទំហំ​ពេញ​ដ៏​ពេញ​និយម​ផ្សេង​ទៀត​ដែល​មាន​ម៉ាស៊ីន​ V8 ដែល​មិន​ធ្លាប់​មាន​។ លើស​ពី​នេះ​ រថយន្ត​ដឹក​ទំនិញ​ដំបូង​មាន​តែ​ក្បាំង​មុខ​ធម្មតា​ ទោះ​ជា​យ៉ាង​ណា​ ក្រុមហ៊ុន​ Toyota បាន​ដោះស្រាយ​បញ្ហា​នេះ​ ហើយ​បាន​បន្ថែម​នូវ​ជំនាន់​ Xtracab នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ១៩៩៥។

Tacoma ឆ្នាំ ១៩៩៥

ក្នុង​ឆ្នាំ​ ១៩៩៩ សម្រាប់​ម៉ូដែល​ឆ្នាំ​ ២០០០ ក្រុមហ៊ុន​ Toyota បាន​ជំនួស​នូវ​ T100 ជាមួយ​នឹង​ Tundra ទំហំ​ធំ​។ រថយន្ត​ Tundra បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ រថយន្ត​ T100 មិន​មាន​រូបរាង និង​អារម្មណ៍​នៃ​រថយន្ត​ Pickup ទំហំ​ពេញ​ស្ទិល​អាមេរិក​នោះ​ឡើយ​។ វា​ក៏​បាន​បន្ថែម​នូវ​ម៉ាស៊ីន​ V8 ដែល​ T100 ត្រូវ​បាន​រង​ការ​រិះគន់​ដែល​គ្មាន​វា​។ ទោះ​បី​ជា​យ៉ាង​ណា​ រថយន្ត​ Tundra នៅ​មិន​ទាន់​ស្រួល​លើ​សមត្ថភាព​អូស​ទាញ​ ក៏​ដូចជា​នៅ​មាន​អារម្មណ៍​ដូច​នឹង​រថយន្ត​ធម្មតា​។ ការ​ព្រួយ​បារម្ភ​ទាំង​នេះ​បាន​ដោះស្រាយ​ជាមួយ​នឹង​ការ​រចនា​ថ្មី​ឆ្នាំ​ ២០០៧។ ម៉ាស៊ីន​ខ្លាំង​ V6 និង​ទី​ពីរ​ម៉ាស៊ីន​ V8 ក្នុង​ចំណោម​របស់​ផ្សេង​ទៀត​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​ជម្រើស​។ នៅ​ដើម​ឆ្នាំ​ ២០១០ រថយន្ត​ Tundra បាន​ក្តាប់​នូវ​ ១៦% នៃ​ទីផ្សារ​រថយន្ត​កន្លះ​តោន​ ទំហំ​ពេញ​ក្នុង​សហរដ្ឋអាមេរិក​។ រាល់​រថយន្ត​ Tundra ថ្មី​បាន​ដំឡើង​ក្នុង​ San Antonio, Texas សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​ Toyota បាន​ដំឡើង​រថយន្ត​ស្តង់ដារ​ និង​ ក្បាំងមុខ​ឌុប​ ប្រមាណ​ ១៥០,000 គ្រឿង​ ហើយ​ Crew Max មាន​ត្រឹម​ ៧០,០០០ គ្រឿង​ក្នុង​ឆ្នាំ​ ២០០៧។ រថយន្ត​ Tacoma ទំហំ​តូច​ ក៏​បាន​ផលិត​នៅ​រោងចក្រ​ San Antonio របស់​ក្រុមហ៊ុន​ផង​ដែរ​។

ក្រៅ​ពី​សហរដ្ឋអាមេរិក​ ក្រុមហ៊ុន​ Toyota បាន​ផលិត​នូវ​ Hilux លក្ខណៈ​ស្តង់ដារ​ និង​ក្បាំង​មុខ​ឌុប​, ម៉ាស៊ីន​ប្រើ​ប្រេង​សាំង​ និង​ម៉ាស៊ីន​ប្រើ​ម៉ាស៊ូត​ ព្រម​ទាំង​ជំនាន់​ 2WD និង​ 4WD។ កម្មវិធី​ទូរទស្សន៍​ Gear (ឧបករណ៍​) កំពូល​ៗ​របស់​ BBC បង្ហាញ​ពីរ​វគ្គ​នៃ​ Hilux ដោយ​ចាត់​ទុក​ជា​ Virtually indestructible (ស្ទើរ​តែ​មិន​អាច​បំផ្លាញ​បាន​)។

រថយន្ត​ប្រភេទ​ប្រណិត

ត្រឹម​ឆ្នាំ​ ២០០៩ ក្រុមហ៊ុន​បាន​លក់​រថយន្ត​ម៉ូដែល​ដ៏​ប្រណិត​ ៩ គ្រឿង​ក្រោម​ផ្នែក​ Lexus របស់​ខ្លួន​ ដែល​មាន​ចាប់​ពី​ LS sedan ទៅ​ RX crossover និង​ LX SUV។ Sedans ប្រភេទ​ប្រណិត​បាន​ផលិត​ក្រោម​ Brand Toyota រួមមាន​ Century, Crown និង​ Crown Majesta។ ម៉ូដែល​ Limited-edition (ផលិត​យ៉ាង​ពិសេស​មាន​ចំនួន​កំណត់​) បាន​ផលិត​សម្រាប់​អធិរាជ​ជប៉ុន​ពី​មុន​។

រថយន្ត​ក្រុង​មាន​

  • Toyota Coaster minibus
  • Hino Liesse II
  • Hino Liesse minibus
Toyota Coaster minibus
Hino Liesse II

ទូក​កម្សាន្ត

ក្នុង​ឆ្នាំ​ ១៩៩៧ ការ​កសាង​មិត្តភាព​ជាមួយ​នឹង​ក្រុមហ៊ុន​ Yamaha Marine ក្រុមហ៊ុន​ Toyota បាន​បង្កើត​នូវ​ Toyota Marine ដែល​បាន​បង្កើត​នូវ​ទូក​ឯកជន​ ដែល​បច្ចុប្បន្ន​បាន​លក់​តែ​ក្នុង​ប្រទេស​ជប៉ុន​។  បណ្ដាញ​តូច​ក្នុង​ប្រទេស​ជប៉ុន​បាន​លក់​នូវ​ សិប្បកម្ម​ដ៏​ប្រណិត​នៅ​ទីតាំង​ចំនួន​ ៥៤ ដែល​ហៅថា​ស៊េរី​ Toyota Ponam ហើយ​ក្នុង​ឆ្នាំ​ ២០១៧ ទូក​បាន​ដាក់​ស្លាក​ជា​ឈ្មោះ​ Brand Lexus ដែល​ចាប់ផ្ដើម​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១៧។

Motorsports

ក្រុមហ៊ុន​ Toyota បាន​ចូលរួម​ក្នុង​កម្មវិធី​ Motorsports ជា​សកល​ជាច្រើន​។ ពួកគេ​ក៏​បាន​បង្ហាញ​នូវ​ Brand lexus របស់​ពួកគេ​ក្នុង​កីឡា​ផ្នែក​ប្រណាំង​រថយន្ត​ដទៃ​ទៀត​ផង​ដែរ​។ ក្រុមហ៊ុន​ Toyota ក៏​បង្កើត​នូវ​ម៉ាស៊ីន​ និង​គ្រឿង​បន្លាស់​រថយន្ត​ដទៃ​ទៀត​សម្រាប់​កម្មវិធី​ Motorsports នៅ​ជប៉ុន​ផ្សេង​ទៀត​ រួមមាន​ Nippon, Super GT, formula 3, និង​ស៊េរី​ formula Toyota។ ក្រុមហ៊ុន​ Toyota ក៏​បាន​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​អ្នក​បើកបរ​ ដែល​ស្គាល់​ថា​ជា​ Toyota Young Drivers Program ដែល​ពួកគេ​បង្កើត​សម្រាប់​ផ្ដល់​នូវ​មូលនិធិ​ និង​ការ​អប់រំ​សម្រាប់​ Motorsports នៅ​ជប៉ុន​នា​ពេល​អនាគត​។ ក្រុមហ៊ុន​ Toyota Motorsport GmbH ដែល​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ Cologne ប្រទេស​អាល្លឺម៉ង់​ បាន​ទទួល​ខុស​ត្រូវ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ Motorsports ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ Toyota រួមមាន​ Formula One, World Rally Championship, Le Mans Series, ហើយ​ថ្មីៗ​នេះ​មាន​ FIA World Endurance Championship។ ក្រុមហ៊ុន​ Toyota ទទួល​បាន​ជោគជ័យ​ក្នុង​ប្រភេទ​កម្មវិធី​ Motorsports ទាំង​នេះ​។ ក្នុង​ឆ្នាំ​ ២០០២ ក្រុមហ៊ុន​ Toyota បាន​ចូលរួម​ Formula One ជា​ស្ថានិក​ និង​អ្នក​ផ្គត់ផ្គង់​ម៉ាស៊ីន​។ ថ្វី​បើ​មាន​អ្នក​បើកបរ​មាន​បទពិសោធន៍​ និង​ប្រាក់​កម្រៃ​ច្រើន​ជាង​ក្រុម​ដទៃ​ទៀត​ជា​ច្រើន​ ពួកគេ​បាន​ចាញ់​ការ​ប្រកួត​ក្នុង​ផ្នែក​ផ្សេង​ ដោយ​បាន​លេខ​ពីរ​ ៥ដង​ដែល​ជា​លទ្ធផល​ល្អ​បំផុត​របស់​ពួកគេ​។

នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០០៩ ក្រុមហ៊ុន​ Toyota បាន​ប្រកាស​ថា​ ពួកគេ​ដក​ខ្លួន​ចេញ​ពី​កីឡា​ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​។ អ្នក​បើកបរ​ទូទាំង​ប្រទេស​របស់​ Toyota សម្រាប់​កម្មវិធី​ប្រណាំង​ Etios Motor Racing Series បាន​បញ្ចប់​ដោយ​ជ្រើសរើស​បាន​ អ្នក​បើកបរ​ ២៥ នាក់​ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ក្នុង​ឆ្នាំ​ ២០១៣។

TRD

ការ​អភិវឌ្ឍន៍​ម៉ូដែល​ប្រណាំង​ ​TRD (Toyota Racing Development) បាន​ជួយ​ក្នុង​ការ​អភិវឌ្ឍន៍​ផ្នែក​ប្រណាំង​ដែល​មាន​គុណភាព​ខ្លួន​ពិត​ប្រាកដ​សម្រាប់​រថយន្ត​ Toyota ជា​ច្រើន​។ TRD ជា​ធម្មតា​មាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ ជាមួយ​នឹង​គ្រឿង​សម្ភារៈ​ម៉ាស៊ីន​ ក៏​ដូចជា​ការ​រចនា​បច្ចេកវិទ្យា​សម្រាប់​រថយន្ត​ដែល​បាន​ប្រើប្រាស់​គ្រប់​ទម្រង់​នៃ​ការ​ប្រណាំង​។ TRD ក៏​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ចូលរួម​របស់​ Toyota ក្នុង​កម្មវិធី​ NASCAR motorsports។ TRD ក៏​បាន​បង្កើន​នូវ​គុណភាព​របស់​ Lexus ដែល​ជា​ F-Sport។

សកម្មភាព​មិនមែន​រថយន្ត​

  • Aerospace

ក្រុមហ៊ុន​ Toyota ជា​ម្ចាស់​ភាគហ៊ុន​តូច​មួយ​ដែរ​ ក្នុង​ក្រុមហ៊ុន​ Mitsubishi Aircraft Corporation ដែល​បាន​វិនិយោគ​ចំនួន​ ៦៧,២ លាន​ដុល្លារ​ ដែល​នឹង​ផលិត​នូវ​យន្តហោះ​ Mitsubishi Regional Jet  ដែល​គ្រោង​នឹង​ដឹក​ជញ្ជូន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០១៧។ ក្រុមហ៊ុន​ Toyota ក៏​បាន​សិក្សារ​ពី​ការ​ចូលរួម​ក្នុង​ទីផ្សារ​អាកាសចរណ៍​ទូទៅ​ និង​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​ Scaled Composites ដើម្បី​បង្កើត​នូវ​ជា​រូបរាង​នៃ​គោលគំនិត​យន្តហោះ​ដែល​ជា​ TAA-1 ក្នុង​ឆ្នាំ​ ២០០២។

TAA-1
  • សប្បុរស​ធម៌​

ក្រុមហ៊ុន​ Toyota បាន​គាំទ្រ​ដល់​ការងារ​សប្បុរសធម៌​ជាច្រើន​ក្នុង​តំបន់​ដូចជា​ការ​អប់រំ​, ការ​អភិរក្ស​, សុវត្ថិភាព​ និង​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​។

អង្គការ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ Toyota បាន​ធ្វើការ​ជាមួយ​ក្នុង​សហរដ្ឋអាមេរិក​ រួមមាន​ American Red Cross, Boys and Girls Club, Leaders in Environmental Action for the Future (LEAF) និង the National Center for Family Literacy។

មូលនិធិ​ក្រុមហ៊ុន​ Toyota នៅ​អាមេរិក​មាន​វត្តមាន​ដើម្បី​គាំទ្រ​ដល់​ការ​អប់រំ​ក្នុង​តំបន់​នៃ​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​ និង​គណិតវិទ្យា​។

លើស​ពី​នេះ​ ក្រុមហ៊ុន​ Toyota បាន​ធ្វើការ​ជាមួយ​នឹង​អង្គភាព​មិន​រក​កម្រៃ​ដើម្បី​ពង្រឹង​ដំណើរការ​ និង​ប្រតិបត្តិការ​របស់​ពួកគេ​ដូចជា​ Food Bank For New York City។

ក្រុមហ៊ុន Toyota ក៏​គាំទ្រ​ដល់​ការងារ​ជាច្រើន​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ​។

មូលនិធិ​ Toyota យក​នូវ​ទស្សនវិស័យ​ជា​សកល​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​តំបន់​ទាំង​បី​នៃ​បរិស្ថាន​មនុស្ស​ និង​ធម្មជាតិ​, សុខុមាលភាព​សង្គម​ ព្រម​ទាំង​ការ​អប់រំ​ និង​វប្បធម៌​។

  • លើក​កម្ពស់​ការ​អប់រំ

ក្រុមហ៊ុន​ Toyota បាន​បង្កើត​នូវ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ Toyota ក្នុង​ឆ្នាំ​ ១៩៨១ ដូច​ដែល​ Sakichi Toyoda បាន​មាន​គម្រោង​បង្កើត​នូវ​សកលវិទ្យាល័យ​កាន់​តែ​ឆាប់​ពេល​គាត់​ និង​ Toyota បាន​ជោគជ័យ​។

វិទ្យាស្ថាន​បច្ចេកវិទ្យា​ Toyota បាន​បង្កើត​នៅ​ Chicago ក្នុង​ឆ្នាំ​ ២០០៣។ ក្រុមហ៊ុន​ Toyota ជា​អ្នក​គាំទ្រ​នៃ​កម្មវិធី​ Toyota Driving Expectations Program, Toyota Youth for Understanding Summer Exchange Scholarship Program, Toyota International Teacher Program, Toyota TAPESTRY, Toyota Community Scholars (អាហារូបករណ៍​សម្រាប់​សិស្ស​វិទ្យាល័យ​), United States Hispanic Chamber of Commerce Internship Program និង​ Toyota Funded Scholarship។ វា​បាន​រួម​ចំណែក​ដល់​កម្មវិធី​អប់រំ​ និង​អាហារូបករណ៍​ក្នុង​ស្រុក​មួយ​ចំនួន​ សម្រាប់​សកលវិទ្យាល័យ​ Kentucky, Indiana និង​មួយ​ចំនួន​ទៀត​។

  • មនុស្សយន្ត

ក្នុង​ឆ្នាំ​ ២០០៤ ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​នូវ​មនុស្ស​យន្ត​ផ្លុំ​ត្រែ​។ ក្រុមហ៊ុន​ Toyota បាន​អភិវឌ្ឍន៍​នូវ​មនុស្ស​យន្ត​អាច​ធ្វើ​ការងារ​បាន​ច្រើន​ ដែល​អាច​ប្រើ​សម្រាប់​ការ​ថែរក្សា​ចាស់ៗ​, ការ​បង្កើត​អ្វី​មួយ​ និង​ការ​កម្សាន្ត​។

ឧទាហរណ៍​ដ៏​ជាក់លាក់​នៃ​ការ​ចូលរួម​របស់​ក្រុមហ៊ុន​ Toyota លើ​មនុស្សយន្ត​សម្រាប់​ថែរក្សា​មនុស្ស​ចាស់​គឺ​ Brain Machine Interface ដែល​បាន​រចនា​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​កៅអី​រុញ​ ដែល​វា​អាច​ឲ្យ​មនុស្ស​គ្រប់គ្រង​លើ​កៅអី​រុញ​អគ្គិសនី​បាន​យ៉ាង​ត្រឹមត្រូវ​ ស្ទើរ​តែ​ទាន់​ចិត្ត​ ជាមួយ​នឹង​ចិត្ត​របស់​អ្នក​អង្គុយ​។

ការ​គ្រប់គ្រង​ដោយ​គំនិត​អាច​ឲ្យ​កៅអី​រុញ​ទៅ​ឆ្វេង​ ស្ដាំ​ និង​ទៅ​មុខ​ដោយ​ការ​ពន្យារ​ពេល​រវាង​គំនិត​ និង​ចលនា​ប្រហែល​តែ​ ១២៥ milliseconds។ ក្រុមហ៊ុន​ Toyota ក៏​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ Kirobo ដែល​ជា​មនុស្សយន្ត​អវកាសយានិក​។

ជីវ​បច្ចេកវិទ្យា​កសិកម្ម​

ក្រុមហ៊ុន​ Toyota វិនិយោគ​លើ​ជំនួញ​លក្ខណៈ​ Start-up មួយ​ចំនួន​ ហើយ​ជា​ដៃគូ​ក្នុង​ផ្នែក​ជីវ​បច្ចេកវិទ្យា​ រួមមាន​៖

  • ក្រុមហ៊ុន​ P.T. Toyota Bio Indonesia នៅ​ Lampung ប្រទេស​ឥណ្ឌូណេស៊ី​
  • ក្រុមហ៊ុន​ Australian Afforestation Pty. Ltd. ក្នុង​ប្រទេស​អូស្ត្រាលី​ភាគ​ខាងលិច​ និង​ខាងត្បូង​។
  • ក្រុមហ៊ុន​ Toyota Floritech Co., Ltd.  ក្នុង​ Rokkasho-Mura, Kamikita District, Aomori Prefecture
  • ក្រុមហ៊ុន​ Sichuan Toyota Nitan Development Co., Ltd. ក្នុង​ Sichuan ប្រទេស​ចិន​
  • ក្រុមហ៊ុន​ Toyota Roof Garden Corporation ក្នុង​ Miyoshi-Cho, Aichi Prefecture

បច្ចេកវិទ្យា​ម៉ាស៊ីន​ដេរ

ក្រុមហ៊ុន​ Toyota បាន​បង្កើត​នូវ​ម៉ាស៊ីន​កាត់ដេរ​ស្ទិល​ Oekaki ដែល​ហៅថា​ Oekaki Renaissance ដែល​ដូច​ទៅ​នឹង​ប្រភេទ​របស់​ខ្លួន​ផ្សេង​ទៀត​ ត្រូវ​បាន​រចនា​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​អាច​គូរ​នូវ​យោបល់​ដោយ​ផ្ទាល់​លើ​ក្រណាត់​ដោយ​ប្រើប្រាស់​សិល្បៈ​នៃ​ការ​ប៉ាក់​លក្ខណៈ​ Free-motion៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ en.m.wikipedia.org   ប្រែសម្រួល ​៖ ប៊ុន ធឿន