លែង​ពិបាក​ហើយ​អ្នក​ជិះ Toyota ចង់​រក​គ្រឿង​បន្លាស់ ឬ​សេវា​កម្ម​ជួសជុល​រថយន្ត នៅ​ជិត​ផ្ទះ​!

  • 2017-10-08 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Cambodia ទើប​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទីស្នាក់​ការ​បណ្ដោះ​អាសន្ន ដែល​អ្នក​ទាំង​អស់​គ្នា អាច​ស្វែង​រក​ទិញ​រថយន្ត​ថ្មី ឬ​គ្រឿង​បន្លាស់​រថយន្ត​គ្រប់​ម៉ូឌែល​ដែល​មាន​គុណភាព​ខ្ពស់​នៅ​ក្បែរ​វិទ្យាល័យ​បាក់ទូក កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា​ម្សិលមិញ​នេះ។

លោក​ឧកញ៉ា គង់ ងួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា(ខេម​បូឌា) បាន​ឲ្យ​ដឹង​ថា សម្រាប់​សាខា​បាក់​ទូក​នេះ ជា​ទី​ស្នាក់​ការ​បណ្ដោះ​អាសន្ន ក្នុង​អំឡុង​ដែល​សាខា​ចាស់​នៅ​លើ​បណ្ដោយ​មហាវិថី​សហព័ន្ធ​រស្ស៊ី កំពុង​ត្រៀម​រៀប​ចំ​សាង​សង់​ថ្មី សម្រាប់​ជា​ទី​ស្នាក់​ការ​កណ្ដាល។

លោក​បន្ត​ថា ទី​ស្នាក់​ការ​កណ្ដាល​បណ្ដោះ​អាសន្ន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រិយមិត្ត​ក្នុង​ការ​ទិញ និង​លក់​រថយន្ត​គ្រប់​ម៉ូឌែល។

លោក​ឧកញ៉ា គង់ ងួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា

មិន​ត្រឹម​តែ​ជា ទី​ស្នាក់​ការ​កណ្ដាល​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ទែ ថែម​ទាំង​ជា​មជ្ឈមណ្ឌល​សម្រាប់​ផ្ដល់​​សេវាកម្ម ជួសជុល ឬ​សម្រាប់​ការ​ស្វែង​រក​គ្រឿង​បន្លាស់​​រថយន្ត​តូយ៉ូតា​គ្រប់​ម៉ូឌែល​ផង​ដែរ។

​បច្ចុប្បន្ន​នេះ តូយ៉ូតា(ខេម​បូឌា) មាន​សាខា​សរុប ៨ កន្លែង គិត​ទាំង​ទី​ស្នាក់​ការ​កណ្ដាល​បណ្ដោះ​អាសន្ន​ទើប​សម្ពោធ​ថ្មី​នេះ​ផង​ដែរ។ សាខា​ទាំង​នោះ​រួម​មាន៖ សាខា​ចំការមន(ភ្នំពេញ) សាខា​បាត់​ដំបង សាខា​សៀម​រាប សាខា​បឹង​កេងកង(ភ្នំពេញ) សាខា​ទួល​គោក(ភ្នំពេញ) សាខា​សែន​សុខ(ភ្នំពេញ) សាខា​សែន​សុខទី ២(ភ្នំពេញ) សាខា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​សាខា​បាក់​ទូក ដែល​ជាទី​ស្នាក់​ការ​កណ្ដាល​បណ្ដោះ​អាសន្ន៕

ចុច​អាន​បន្ត៖

អត្ថបទ៖ រក្សា