ក្រុម​ហ៊ុន​ផលិត​យន្តហោះ​ Boeing នឹង​ប្រើ​រ៉ូបូត​ដឹក​អ្នកដំណើរ​ជំនួស​ពីឡុត​

  • 2017-10-08 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​ Boeing របស់​អាមេរិក ​គ្រោង​ផលិត​យន្តហោះ​ប្រភេទ​ Hybrid និង បច្ចេកវិទ្យា​​បើក​បរ​ដោយ​ស្វ័យប្រវត្តិ ដោយ​ប្រើ​មនុស្ស​យន្ត​បើកបរ​ជំនួស​ពីឡុត ក្នុង​ពេល​ឆាប់ៗ​នេះ ​​ធ្វើ​យ៉ាងណា​​ឲ្យ​តម្លៃ​សំបុត្រ​យន្តហោះ​កាន់តែ​ទាប។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ Channel News Asia ម្សិលមិញ។

យន្តហោះ​​ប្រភេទ​ Hybrid និងបច្ចេកវិទ្យា​​បើក​បរ​ដោយ​គ្មាន​អាកាសយានិក នឹង​ដាក់​ដំណើរ​ការ​សាក​ល្បង​នៅ​ឆ្នាំ​ ២០២០។ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា នឹង​ត្រូវ​ចំណាយ​ទុន​ប៉ុន្មាន​នោះ​ទេ។ ​​

បច្ចុប្បន្ន​យន្តហោះ​ដឹក​អ្នក​ដំណើរ​ក៏​បើកបរ​ដោយ​ប្រព័ន្ធ​​ស្វ័យ​ប្រវត្តិ​ដែរ តែ​ពេល​យន្តហោះ​ឡើង ចុះចត​ និង ក្នុង​ស្ថានការណ៍​អាសន្ន​ ពីឡុត (pilot) នៅ​តែ​ជា​អ្នក​បញ្ជា​ចង្កូត​ដដែល។ ម្ល៉ោះ​ហើយ​ Boeing មាន​មហិច្ឆតា​ផលិត​យន្តហោះ កូន​កាត់​ (ស៊ីសាំង​ផង ប្រើ​អគ្គិសនី​ផង) និង ប្រើ​បច្ចេកវិទ្យា បើក​បរ​ដោយ​គ្មាន​ពីឡុត ដោយ​គ្រាន់​តែ​បំពាក់​នូវ​ មនុស្ស​យន្ត​ឆ្លាត​វៃ ទុក​បម្រុង​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ពេល​​យន្ត​ហោះ​ឡើង ចុះចត និង ក្នុង​គ្រា​មាន​អាសន្ន​ប៉ុណ្ណោះ។

ប្រភព​មិន​បាន​បញ្ជាក់​លម្អិតថា​ តើ​អ្នក​ដំណើរ​យល់​យ៉ាងណា​ប្រសិន​បើ​ពួកគេ​កំពុង​ជិះ​យន្តហោះ​ ដឹក​ដោយ​ពីឡុត​ដែល​ជា​មនុស្ស​យន្ត​? ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ជឿ​ថា បច្ចេកវិទ្យា​របស់​ពួក​គេ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​​ដ៏​ធំ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍៕

ចុចអាន៖

ប្រភព៖ Channelnewsasia   ប្រែសម្រួលៈ សុខ លាងហ៊ត​