បើ​អាច​ ​កុំ​​ទាន់​ទិញ​ឡាន​មួយ​ទឹក​ពី​អាមេរិក​ ​ប៉ុន្មាន​ខែ​ក្រោយ​នេះ

  • 2017-10-09 03:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទឹក​ជំនន់​បាន​វាយ​ប្រហារ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​ ​រថយន្ត​ប្រមាណ​ ​៥០​ ​ម៉ឺន​គ្រឿង ​ក្នុង​ប្រទេស​នេះ​ត្រូវ​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ជា​ពិសេស​ត្រង់​​ម៉ាស៊ីន​ ​និង​គ្រឿង​ក្នុង​មួយ​ចំនួន​ធំ​ ​ខណៈ​រថយន្ត​ខ្លះ​លិច​ផុត​ដំបូល។

ការ​រង​ផល​ប៉ះពាល់ ​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​មួយ​ទឹក​ចេញ​ពី​ប្រទេស​​អាមេរិក ទៅ​កាន់​ទី​ផ្សារ​ពិភពលោក​នឹង​ឡើង​ថ្លៃ​ខ្លាំង​សម្រាប់​ប៉ុន្មាន​ខែ​ក្រោយ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ដេញ​ថ្លៃ​រថយន្ត​មួយ​ទឹក​របស់​អាមេរិក​ ​Mannheim Auto Auctions ។ ​

បច្ចុប្បន្ន​កន្លែង​ដេញ​ថ្លៃ​រថយន្ត​មួយ​ទឹក​ពី​ទីផ្សារ​អាមេរិក​សម្រាប់​ចែកចាយ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ ​១៩​ ​កន្លែង។

រថយន្ត​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ​ ​និង​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ទីផ្សារ​រថយន្ត​មួយ​ទឹក​អន្តរជាតិ​នោះ​ ​គឺ​មាន​ប្រភព​មក​ពី​ទី​ក្រុង​ ​Boston​ ​រដ្ឋ​ ​Texas​ ​សហរដ្ឋអាមេរិក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រដ្ឋ