​អ្នក​ផលិត​ស្មាតហ្វូន​ ​Android​ ​កំពុង​ចង់​​​ចម្លង​បច្ចេកវិទ្យា​តាម​ ​iPhone X

  • 2017-10-10 02:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Ming-Chi Kuo​ ​ដែល​ជា​អ្នក​វិភាគ​ស្ថានភាព​ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​មួយ​រូប​ទើប​បង្ហើប​ថា​ ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ ​Android​ ​កំពុង​ចង់​បំពាក់​បច្ចេកវិទ្យា​ស្កេន​មុខ​ដោះ​សោ​សុវត្ថិភាព​ ​(Face ID)​ ​ដូច​ ​iPhone X​ ​សម្រាប់​ផលិតផល​ជំនាន់​ក្រោយ​របស់​ពួក​គេ។

លោក​ ​Kou​ ​នៅ​បន្ត​ថា​ ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ ​Android​ ​ទាំង​នោះ​ ​នឹង​ផ្អាក​គម្រោង​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​សុវត្ថិភាព​សម្រាប់​ស្មាតហ្វូន​ ​ហើយ​ងាក​មក​ផ្ដោត​លើ​ការ​ស្រាវជ្រាវ​ផលិត​បច្ចេកវិទ្យា​ស្កេន​មុខ​ជំនួស​វិញ។

មិន​ត្រឹម​តែ​បច្ចេកវិទ្យា​ស្កេន​មុខ​ប៉ុណ្ណោះ​ទេ​ ​អ្នក​វិភាគ​ខាង​លើ​នៅ​បញ្ជាក់​ពី​ការ​ចង់​ដាក់​ឲ្យ​មាន​មុខងារ​ស្រដៀង​ ​TrueDepth​ ​របស់​កាមេរ៉ា​ ​iPhone x​ ​នៅ​លើ​ស្មាតហ្វូន​ ​Android​ ​ផង​ដែរ។

សម្រាប់​ ​Face ID​ ​និង​ ​TrueDepth​ ​គឺ​ជា​បច្ចេកវិទ្យា​ដែល​គេ​ជឿ​ថា​នឹង​ធ្វើ​ឲ្យ​ចំនួន​លក់​របស់​ ​iPhone X​ ​ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ ​៩៩៩​ ​ដុល្លារ ​នោះ​ ​លក់​បាន​ចន្លោះ​ពី​ ​៣៥​ ​ទៅ​ ​៤០​ ​លាន​គ្រឿង

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី