បច្ចេកវិទ្យា​ ​iPhone X​ ​នឹង​មាន​បំពាក់​លើ​ ​iPad Pro​ ​ជំនាន់​ក្រោយ

  • 2017-10-10 13:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X​ ​គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ​របស់​ក្រុមហ៊ុន​ ​Apple​ ​ដែល​មាន​កាមេរ៉ា​ខាងមុខ​ ​TrueDepth​ ​ភ្ជាប់​នឹង​ ​Face ID​ ​ដែល​ជា​មុខងារ​ស្កេន​មុខ​អាច​ដោះ​សោ​ដោយ​ងាយ​ស្រួល​បំផុត។ ប៉ុន្តែ​មុខងារ​ដ៏​អស្ចារ្យ​នេះ​មិន​ត្រឹម​តែ​មាន​លើ​ទូរសព្ទ​ប៉ុណ្ណោះ​ទេ​វា​ក៏​នឹង​មាន​លើ​ ​iPad Pro​ ​ជំនាន់​ក្រោយៗ​ដែរ​ ។

លោក​ ​Ming-Chi Kuo ​អ្នកវិភាគល្បីឈ្មោះនៅក្រុមហ៊ុន KGI Securities ​និង​ជា​អ្នក​តាម​ដាន​រាល់​ផលិតផល​ថ្មីៗ​របស់​ក្រុមហ៊ុន​ ​Apple​ ​ជឿ​ជាក់​ថា​ក្រុមហ៊ុន​នឹង​បន្ថែម​កាមេរ៉ា​ ​TrueDepth​ ​និង​មុខងារ​ Face ID​​លើ​ iPad Pro ​ស៊េរី​ក្រោយ​ ។ នេះ​គឺ​ជា​ការ​សន្មត់​ដើម្បី​ជំរុញ​ការ​ប្រកួត​ប្រជែង​បន្ថែម​លើ​ត្រកូល​ថេប្លេត​របស់​ ​Apple​ ​ហើយ​ ​iPhone​ ​ឆ្នាំ​ ​២០១៨​ ​ក៏​អាច​មាន​មុខងារ​ Face ID ​ផង​ដែរ ។ លោក​ Kuo ​គិត​ថា​ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ ​Android ​នឹង​ចាប់​ផ្តើម​ស្រាវជ្រាវ​បច្ចេកវិទ្យា​ស្រដៀង​នឹង​ ​Face ID ​សម្រាប់​ប្រើប្រាស់​ក្នុង​ផលិតផល​របស់​ពួកគេ​ដោយ​បោះបង់​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ចោល។

គួរ​បញ្ជាក់​ថា​ ​iPad Pro​ ​ម៉ូដែល​ថ្មី​អាច​នឹង​លេច​រូបរាង​នៅ​ដើម​ឆ្នាំ​ ​២០១៨​ ​ក្រោយ​​ពី​ ​Apple ​បាន​បង្ហាញ​ ​iPad Pro 2017 ​កាល​ពី​ខែ​មិថុនា ២០១៧ ៕

ចុចអានបន្ត៖

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិរីបុទ្រ