Messi ស៊ុត​​ Hat-trick ជួយ​អាហ្សង់ទីន​ឡើង​ World Cup ទាល់​តែ​បាន​

  • 2017-10-11 01:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ខ្សែ​ប្រយុទ្ធ​ពិភពលោក​ Lionel Messi បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ក្រោយ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ជួយ​អាហ្សង់ទីន​ឡើង​ទៅ​ World Cup នៅ​រុស្ស៊ី។

ការ​ប្រកួត​ជម្រុះ​ដ៏​តាន​តឹង​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ក្រុម​យក្ស​ឡាទីន​មួយ​នេះ​ពី​មុន​គឺ​ស្ថិត​នៅ​លេខ​៦​ជា​តំបន់​ដែល​គ្មាន​កៅអី​នៅ​ World Cup ប៉ុន្តែ​គ្រប់យ៉ាង​បាន​ផ្លាស់​ប្ដូរ​វិញ​ក្រោយ​ប្រធាន​ក្រុម​វ័យ​៣០​ឆ្នាំ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​ជួយ​អាហ្សង់ទីន​កក់​កៅអី​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ។

នៅ​វគ្គ​ទី​មួយ​​ខ្សែ​បម្រើ​ Romario Ibarra រក​បាន​គ្រាប់​បាល់​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន​តាំង​ពី​នាទី​ ទី​១​ធ្វើ​ឲ្យ​អាហ្សង់ទីន​រង​សម្ពាធ​យ៉ាង​ខ្លាំង។ គ្រប់យ៉ាង​ហាក់​ធូរស្រាល​វិញ​នៅ​នាទី​១១ បន្ទាប់​ពី​ Messi តាម​ស្មើ​ ហើយ​នាទី​១៨​ ម្ចាស់​ពាន​ Ballon d'Or ៥​សម័យ​កាល​បាន​បន្ថែម​មួយ​គ្រាប់​ទៀត។

នៅ​វគ្គ​ទី​ពីរ​នាទី​៦២​ ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​ដដែល​បាន​បន្ថែម​គ្រាប់​ទី​៣​ឲ្យ​ក្រុម​លោក​ Jorge Sampaoli មាន​សំបុត្រ​យន្តហោះ​ទៅ​រុស្ស៊ី​ឆ្នាំ​ក្រោយ៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម