Nokia ត្រៀម​ចេញ​​​ទូរសព្ទម្តង ៣ មាន​មួយ​ធ្ងន់​ជាង​គេ​

  • 2017-10-12 02:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន HMD Global បាន​ប្រកាស​បង្ហាញ Nokia ចំនួន ៤ ម៉ូដែល​រួច​មក​ហើយ។ ដោយឡែក​សម្រាប់​ឆ្នាំ ២០១៨ នា​ព្រឹត្តិការណ៍ MWC ក្រុមហ៊ុន​ហ្វាំងឡង់​ ក៏​នឹង​បង្ហាញ​ព្រម​គ្នា​នូវ​ស្មាតហ្វូន ៣ ម៉ូដែល​ថ្មី​ទៀត រួម​មាន Nokia 2, Nokia 7 និង Nokia 9 ស្រប​ពេលដែល​ Samsung ក៏​នឹង​បញ្ចេញ​ Galaxy S9 ទន្ទឹម​​ពេល​គ្នា។

មាន​ព័ត៌មាន​លួច​បង្ហើប​ថា ពេល​នេះ Nokia ​​កំពុង​ញាប់ដៃញាប់ជើងលើ​ការងារ​ការ​រចនា​ទូរសព្ទ​​ម៉ូដែល​ថ្មី ដើម្បី​​ហក់​ចូល​ទីផ្សារ​នៅ​ឆ្នាំ ២០១៨។

អាច​រាប់​ថា​​ ជា​ស្មាតហ្វូន​ធន់​ទាប, ធន់​កណ្តាល​និង​ធន់​ខ្ពស់ ព្រោះ​តាម​ការ​លេច​លឺ​កន្លង​មក Nokia 2 នឹង​មាន​តម្លៃ​ប្រហែល ១០០ ដុល្លារ​ប៉ុណ្ណោះ មាន​បំពាក់​អេក្រង់ ៥ អ៊ីញ​កម្រិត HD ប្រើ​ឈីប Snapdragon 212 និង​មាន RAM 1GB ហើយ​ថាមពល​ថ្ម 4,000mAh។ ដោយឡែក Nokia 9 ជា​ស៊េរី​ធ្ងន់ និង​រចនា​ជា​ផ្ទៃ​អេក្រង់​ពេញ​កោង​សង​ខាង មាន​ប្រើ​ឈីប Snapdragon 835 ដោយ​មាន RAM 6GB/8GB ហើយ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ។

ចំពោះ Nokia 7 មិន​ទាន់​លេច​លឺ​ពាក្យ​ចចាមអារ៉ាម​អ្វី​នៅ​ឡើយ​ទេ​។

អាន​ព័ត៌មាន​បន្ទាប់

ប្រភព៖ gizmochina   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី