ថៃ​កំពុង​អង្កេត ខ្លាច​ផ្ទុះ​វត្តមាន​ស្ដេច​គ្រឿង​ញៀន Flakka អាច​ប្រែ​មនុស្ស​ជា Zombie

  • 2017-10-12 04:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ផ្នែក​ទប់​ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រទេស​ថៃ បាន​បញ្ជាក់​ថា មិន​ទាន់​មាន​របាយការណ៍​ពី​ការ​រីក​រាល​ដាល​នៃ​ប្រភេទ​គ្រឿង​ញៀន Flakkaដែល​មាន​ឥទ្ធិពល​ខ្លាំង​រហូត​ធ្វើ​ឲ្យ​មនុស្ស​មាន​សកម្មភាព​សាហាវ​ដូច​ជា​បិសាច Zombie។ ទោះ​បែប​នេះ​ក្ដី គ្រប់​គោល​ដៅ​ទូទាំង​ប្រទេស កំពុង​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្រែង​ផ្ទុះ​វត្ត​មាន​គ្រឿង​ញៀន​ប្រភេទ​នេះ។

ឧត្ដមសេនីយ៍ Tanai Apichartseni ស្នងការ​រង​ទទួល​បន្ទុក​លើ​ការិយាល័យ​ទប់​ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន NSB បាន​​លើក​ឡើង​ពី​បញ្ហា​ខាង​លើ​នេះ បន្ទាប់​ពី​ប្រជុំ​ជាមួយ​រដ្ឋបាល​ប្រឆាំង​គ្រឿង​ញៀន​របស់​សហរដ្ឋអាមេរិក និង​ទទួល​បាន​ដំណឹង​ថា គ្រឿង​ញៀន​ដ៏​សាហាវ Flakkaបាន​រីក​រាល​ដាល​លើ​ទឹក​ដី​អាមេរិក។

ឧត្ដមសេនីយ៍ Tanai Apichartseni

​​​​គ្រឿង​ញៀន​ដែល​កំពុង​ល្បី​នេះ​មាន​ឈ្មោះ alpha-Pyrrolidinovalerophenone ឬ​អាច​ហៅ​បាន​ថា alpha-PVP, A-PVP និង​ស្គាល់​ច្រើន​បំផុត​តាម​រយៈ​ឈ្មោះ Flakka។ វា​ជា​គ្រឿង​ញៀន ដែល​ផ្សំ​ឡើង​ដោយ សារជាតិ​បង្កើន​កម្លាំង និង​​ធាតុ​គីមី​ជា​ច្រើន​ប្រភេទ បូក​រួម​ជាមួយ​កូកាអ៊ីន។ អ្នក​ប្រើ​ថ្នាំ​ញៀន​នេះ នឹង​មាន​អារម្មណ៍​រីករាយ​ខ្លាំង លែង​ងងុយ​ដេក បញ្ចេញ​សកម្មភាព​ប្លែក​ៗ​គួរ​ឲ្យ​ខ្លាច ដូច​ជា​រត់​បុក​ឡាន ស្រាត​សំលៀក​បំពាក់ និង​ដេញ​តាម​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ជា​ដើម។

​ឧត្ដមសេនីយ៍ Tanai បាន​និយាយ​ថា Flakka គឺ​ជា​គ្រឿង​ញៀន​ដែល​អាច​ជ្រាប​តាម​ស្បែក​ចូល​ទៅ​ក្នុង​កោសិកា​ឈាម។ ការ​ប្រើ​ប្រាស់​លើស​ចំណុះ អាច​ធ្វើ​ឲ្យ​ស្លាប់​បាន​ភ្លាមៗ។ ចំណែក​នៅ​សហរដ្ឋអាមេរិក មាន​របាយការណ៍​ថា​យ៉ាង​តិច​ណាស់ មន្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ការ​ប៉ះពាល់​លើ​គ្រឿង​ញៀន​នេះ។ ចំពោះ​អាជ្ញាធរ​គ្រឿង​ញៀន​ថៃ ត្រូវ​បាន​ណែនាំ​មិន​ឲ្យ​ប៉ះពាល់​​ដោយ​ផ្ទាល់​លើ​គ្រឿង​ញៀន​នេះ​ទេ ប្រសិន​បើ​រក​ឃើញ លើក​លែង​តែ​ប្រើ​ស្រោម​ដៃ៕

ឥទ្ធិពលគ្រឿងញៀន Flakka

ចុចអានអត្ថបទ៖

ប្រភព៖ Thai PBS   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម