ហេតុផលនាយ ចឺម ដាក់បម្រាមខ្លួនឯងមិនមានស្នេហាក្នុងពេល៥ឆ្នាំ
- 2017-10-12 08:57:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលនាយ ចឺម ដាក់បម្រាមខ្លួនឯងមិនមានស្នេហាក្នុងពេល៥ឆ្នាំ
ចន្លោះមិនឃើញ
នាយ ចឺម បានប្រាប់Sabay ថា អំឡុងពេលនេះលោកបានបិទបេះដូងខ្លួនឯងឲ្យនៅទំនេររយៈពេល៥ ឆ្នាំ ដោយមិនទៅពាក់ព័ន្ធជាមួយនារីណាម្នាក់នោះទេ ព្រោះតែចង់បំពេញក្ដីបំណងដែលធ្លាប់សន្យាជាមួយ ឪពុក ម្ដាយ នាពេលកន្លងមក។
នាយថា កន្លងមកខ្លួនបានសន្យាជាមួយ ម្ដាយឪពុកថា ដ៏រ៉ាប់ណាខ្លួនមិនទាន់បានសាងសង់ វីឡាតឿជូនអ្នកមានគុណទាំងពីរទេ ដាច់ខាតមិនយកសង្សារ ឬយកប្រពន្ធឡើយ ព្រោះចង់ទុកពេលវេលារកលុយបន្ថែមដើម្បីជួយដល់ក្រុមគ្រួសារ។
“ក្នុងនាមខ្ញុំជាកូនប្រុស បើសន្យាហើយត្រូវតែធ្វើឲ្យបានបង ដើម្បីពុកម៉ែខ្ញុំ អ៊ីចឹងហើយអំឡុងពេល ៥ ឆ្នាំខាងមុខនេះខ្ញុំមិនគិតគូររឿងស្នេហា ឬរឿងប្រពន្ធនោះទេ ផុតពី៥ ឆ្នាំទៅទើបខ្ញុំគិត"។ ម្ចាស់បទ "អ្នកអត់សង្សារលើកដៃ" បញ្ជាក់។
ក្មួយប្រុសនាយក្រូចរូបនេះបន្ថែមថា ក្រៅពីមានគម្រោងជួយពុកម៉ែក្នុងការសាងសង់ផ្ទះនៅឯខេត្តកំពង់ស្ពឺ ហើយនោះនាយ ក៏មានគម្រោងជួយបងប្រុសបងស្រីឲ្យមានជីវភាពសមរម្យ បន្ទាប់មកទើបលៃលកទិញវីឡាមួយសម្រាប់រស់នៅខ្លួនឯងក្នុងទីក្រុងភ្នំពេញ៕
ចុចអាន៖ជុំវិញរឿងរ៉ាវ នាយ ចឺម
ចុចអាន៖មកដឹងឈ្មោះហៅក្រៅរបស់តារាចម្រៀង និងសម្ដែងប្រុស-ស្រី ៥រូបនេះបន្ដិចមើល!