មនុស្ស​ពាក់​កណ្តាល​ផែនដី​ ចំណាយ​​​ពេល​មិន​តិច​ម៉ោង​លើ​ទូរសព្ទ​ជា​រៀងរាល់ថ្ងៃ

  • 2017-10-17 01:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ក្រៅ​ពី​ការ​កម្សាន្ត ក៏​អាច​ប្រើ​ដើម្បី​ប្រកប​របរ​អាជីវកម្ម​លក់​ដូរ​មួយ​ចំនួន​។​ ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​ Counterpoint Research រក​ឃើញ​ថា អ្នក​ប្រើ​ស្មាតហ្វូន​ពាក់​កណ្ដាល​ពិភពលោក ចំណាយ​ពេល​យ៉ាង​តិច ៥ ម៉ោង​ ទៅ​លើ​ស្មាតហ្វូន​ជា​រៀងរាល់​ថ្ងៃ។

ប្រជាជន​ម៉ាឡេស៊ី គិត​ថា​ស្មាតហ្វូន​មាន​សារៈសំខាន់​ដោយ ៥៥ ភាគរយ​ចំណាយ​ពេល​ជាង ៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយឡែក​ប្រជាជន​ជប៉ុន​ហាក់​ចាប់​អារម្មណ៍​លើ​ការ​កាន់​ស្មាតហ្វូន​តិច​ជាង ដោយ ៤៣ ភាគរយ ចំណាយ​ពេល​តិច​ជាង ៣ ម៉ោង​ប្រចាំ​ថ្ងៃ។

ផ្នែក​ខ្លះ​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ី (អាល្លឺម៉ង់,ជប៉ុន) មុខងារ​ទាក់ទង​ជា​សំឡេង Voice Call ហាក់​ពេញ​និយម​ខ្ពស់ ទន្ទឹម​នៅ​អាហ្វ្រិក​និង​អាស៊ី​មួយ​ភាគ​ធំ ការ​ផ្ញើ​សារ​ពេញ​និយម​ខ្លាំង ផ្អែក​លើ​កម្មវិធី WhatsApp និង WeChat។ ចំណែក​ឯ​ការ​ផ្លាស់ប្ដូរ​ទូរសព្ទ​ស៊េរី​ថ្មី ប្រជាជន​ជប៉ុន​ច្រើន​ប្ដូរ​រៀងរាល់​ ២៦ ខែ​ម្ដង ហើយ​ប្រជាជន​ម៉ិកស៊ីកូ​ច្រើន​ប្ដូរ​រៀងរាល់ ១៨ ខែ​ម្ដង។

ជា​រួម ៦៤ ភាគរយ​មតិ​ស្ទាបស្ទង់​ច្រើន​ប្រើ​ស្មាតហ្វូន ដើម្បី​ស្រាវជ្រាវ​លើ​អ៊ីនធឺណិត​និង​លេង​ហ្គេម។

អាន​ព័ត៌មានបន្ទាប់

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម