ស្លុត​ចិត្ត​ម្សិលមិញ Ed Sheeran ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាក់​ដៃ​ស្ដាំ

  • 2017-10-17 04:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ​ Ed Sheeran ទើប​តែ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ម្សិល​មិញ​ធ្វើ​លោក​បាក់​ដៃ​ស្ដាំ នឹង​អាច​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ខ្លាំង​ដល់​កាល​កំណត់​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​លោក។

តារា​ចម្រៀង Ed Sheeran

ម្ចាស់​បទ​ "Shape Of You” រូប​នេះ​បាន​បង្ហោះ​រូប​ថត​បង្ហាញ​ខ្លួន​មាន​របួស​ដៃ​មួយ​សន្លឹក​និង​ សរសេរ​ដូច្នេះ​ថា៖ "ខ្ញុំ​ទើប​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ជិះកង់។ ពេល​នេះ​ខ្ញុំ​កំពុង​តែ​សម្រាក​ព្យាបាល ដែល​អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​ប្រគំ​តន្ត្រី​ខ្ញុំ​នៅ​ថ្ងៃ​ខាង​មុខ។ សូម​រង​ចាំ​ចំពោះ​ព័ត៌មាន​បន្ថែម​ទៀត។"

រូប​ថត​ដែល​លោក​បង្ហោះ​លើ Instagram

តារា​ចម្រៀង​វ័យ ២៦​ឆ្នាំ​រូប​នេះ​ ទើប​តែ​សម្រាក​ពី​តន្ត្រី​ទេសចរណ៍​ពិភពលោក​ខ្លួន​ ប៉ុន្តែ​តម្រូវ​ឲ្យ​លោក​សម្ដែង​នៅ Taipei សប្ដាហ៍​ក្រោយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ​ ក៏​មាន​កាល​បរិច្ឆេទ​ចំនួន​ ១៤ ទៀត​ដែល​ត្រៀម​ទុក​សម្រាប់​ឆ្នាំ​នេះ ដែល​រាប់​បញ្ចូល​ទាំង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ថៃ និង​បញ្ចប់​នៅ​អូស្ត្រាលី​ខែ​មិនា​ឆ្នាំ ២០១៨៕

អាន​អត្ថបទ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ