ប្រៀបធៀប​ថាមពល​ថ្ម​លើ iOS 11.0.3 និង 11.0.2 ទើប​បាន​ដឹង​ខុស​គ្នា​ដាច់

  • 2017-10-18 02:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ iDeviceHelp បាន​ធ្វើ​ការ​សាកល្បង​ប្រៀបធៀប​ថាមពល​ថ្ម​​ iPhone 7 Plus និង iPhone 8 Plus ដំណើរការ​លើ iOS 11.0.2 និង iOS 11.0.3។ ក្នុង​លក្ខខណ្ឌ​បើក​ពន្លឺ​អស់ ​និង​បើក​កម្មវិធី​ចោល​ដល់​រលត់​ម៉ាស៊ីន តើ​រវាង iOS ទាំង​ពីរ​មួយ​ណា​ស៊ី​ថ្ម​ខ្លាំង​ជាង?

@ ប្រៀបធៀប​ iPhone 8 Plus និង iPhone 7 Plus លើ iOS 11.0.2

  • iPhone 8 Plus រលត់​ម៉ាស៊ីន​នៅ​រយៈ​ពេល ៤ ម៉ោង និង ២៦ នាទី
  • iPhone 7 Plus រលត់​ម៉ាស៊ីន​នៅ​រយៈ​ពេល ៧ ម៉ោង និង ០៣ នាទី

@ ប្រៀបធៀប​ iPhone 8 Plus និង iPhone 7 Plus លើ iOS 11.0.3

  • iPhone 8 Plus រលត់​ម៉ាស៊ីន​នៅ​រយៈ​ពេល ៧ ម៉ោង និង ០២ នាទី
  • iPhone 7 Plus រលត់​ម៉ាស៊ីន​នៅ​រយៈ​ពេល ៦ ម៉ោង និង ៣២ នាទី

ការ​ធ្វើ​តេស្តលទ្ធផលបង្ហាញ​ថា ​អ្នក​កំពុង​ប្រើ​ iPhone 7 Plus ហាក់​មិន​​សូវ​មាន​បញ្ហា​ថ្ម​នោះ​ឡើយ សម្រាប់​ការ Update ប៉ុន្តែ​ធ្ងន់​ក​នោះ​គឺ​ iPhone 8 Plus ឯ​ណោះ​វិញ គឺ​ខុស​គ្នា​ជាង ៤ ម៉ោង​ឯ​ណោះ ដែល​បញ្ជាក់​ថា iOS 11.0.2 ពិត​ជា​បង្ក​បញ្ហា​ស៊ីថ្ម​ខ្លាំង​ ដែល​អ្នក​ប្រើប្រាស់​ត្រូូវ​​ប្រញាប់​ Update ឲ្យ​លឿន​​តាមតែ​អាច​ធ្វើបាន​។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ YouTube   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី