ប្រកួត​យប់​នេះ Barca បន្ត​បិទ​ទ្វា​រគ្មាន​អ្នក​គាំទ្រ​ទៀត​ឬ​យ៉ាងណា?

  • 2017-10-18 07:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន Camp Nou នឹង​ត្រូវ​បើក​ទ្វា​សាជាថ្មី ដើម្បី​ស្វាគមន៍​ក្រុម​មក​ពី​ក្រិក​ Olympiacos នៅ​យប់​នេះ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​  Champions League។

កីឡដ្ឋាន​ដែល​អាច​ផ្ទុក​មនុស្ស​​ជិត​១០​ម៉ឺន​នាក់​នេះ​បាន​បិទ​ធ្វើ​ អំឡុង​ពេល​ Barcelona យក​ឈ្នះ Las Palmas ៣-០ កាល​ពី​ដើម​ខែ តុលា មូល​ហេតុ​ដោយ​សារ​មាន​ភាព​ចលាចល​បោះឆ្នោត​ប្រជាមតិ​​សុំ​ផ្ដាច់​ខ្លួន​របស់​តំបន់​ Catalan ពី​ប្រទេស​អេស្ប៉ាញ។

យ៉ាងណាក្ដី នៅ​យប់​នេះ Camp Nou នឹង​​បើក​ទទួល​អ្នក​គាំទ្រ​ម្ដង​ទៀត ព្រម​ទាំង​មាន​បដា​​ទាក់ទង​នឹង​នយោបាយ​​នៅ​តំបន់​​ Catalan នៅ​ជ្រុង​ម្ខាង​នៅ​កីឡដ្ឋាន។ តាម​ការ​ឲ្យ​ដឹង លោក​ Josep Maria Bartomeu ដែល​ជា​ប្រធាន​ក្លឹប Barca បាន​ធ្វើ​កិច្ច​សន្ទនា​រវាង​គណបក្ស​ដែល​ជាប់​ទាក់ទង​នឹង​រឿង​​ការ​ធ្វើ​ប្រជាមតិ​សុំ​ឯករាជ្យ។ "កិច្ច​សន្ទនា ការ​គោរព​និង​កីឡា"៖ នេះ​គឺ​ពាក្យ​ជំរុញ​ទឹកចិត្ត​របស់​លោក Josep ដែល​គេ​ត្រូវ​សរសេរ​លើ​បដា និង​ដាក់​នៅ​កីឡដ្ឋាន Camp Nou យប់​នេះ។

​​​​​ពីរ​ប្រកួត​មុន​មក​កាន់ Champions Leagueក្លឹប Barcelonaបាន​លេង​ទាំង​គ្មាន​អ្នក​គាំទ្រ​របស់​ខ្លួន​ ដោយ​លើក​ទី​មួយ​រឿង​នយោបាយ​និង​ទី​២ Atlético Madrid គ្មាន​សំបុត្រ​លក់​ឲ្យ៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ