ខក​ឱកាស​ច្រើន​ពេក Fan Real ចង់​បាន Kane ជំនួស Benzema

  • 2017-10-18 03:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​រវាង Real Madrid និង Tottenham Hotspur  កីឡាករ​បារាំង Benzema ហាក់​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ ធ្វើ​ឲ្យ​ភ្លាត់​ឱកាស​កាស​រក​គ្រាប់​បាល់​ជា​ច្រើនលើកច្រើនសា។

ក្រោយ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​បាន​បាន​ត្រឹម ១-១ ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ ធ្វើ​ឲ្យក្រុម​អ្នក​គាំទ្រ​របស់​ស្ដេច​ស​មួយ​ចំនួន​ បង្ហាញ​មតិ​មិន​ពេញ​ចិត្ត​នឹង​ការ​លេង​របស់​ Benzema។ មតិ​ស្រដៀង​គ្នា​​បញ្ចេញ​លើ​បណ្ដាញ​សង្គម Twitter ក្រុម​អ្នក​គាំទ្រ​ចង់​ឲ្យ កីឡាករ​បារាំង​ខាង​លើ​ចេញ ជំនួស​វិញ​ដោយ​កីឡាករ​អង់គ្លេស Harry Kane ដែល​លេង​នៅ  Bernabéu យប់​មិញ។

ចាប់​តាំង​ពី Morata ចាកចេញ​ទៅ​រួម​ជាមួយ Chelsea តំណែង​នៅ​តំបន់​ប្រយុទ្ធ​ចំ​តួ​​នៅ Real សល់​តែ​ Benzema ​ម្នាក់​គត់ ហើយ​ថ្មី​ៗ​នេះ​គេ​ទើប​តែ​ពង្រីក​កុងត្រា​ដល់​ឆ្នាំ​២០២១​ទៀត។ ត្បិត​តែ​ធ្លាក់​ទម្រង់​តែ លោក Zinedine Zidane នៅ​តែ​និយាយ​លើក​ទឹក​ចិត្ត Benzema និង​ដាក់​ឲ្យ​លេង​ជា​ជម្រើស​ដំបូង​រហូត។

យ៉ាងណាមិញ​មិន​ខុស​ពី​អ្នក​គាំទ្រ ក្លឹប Real Madrid ក៏​ចង់​បាន​ Kane​មក​រួម​ក្រុម​ដូច​គ្នា ដោយ​ធ្លាក់​ដាក់​សំណើ​១៥០​លាន​ផោន​ នា​ពេល​កន្លងទៅ។ ប៉ុន្តែ​ចំពោះ​ការ​ចង់​លក់​ Benzema ក្លឹប​ដូច​គ្មាន​បំណង​ទេ។ ចាំ​មើល​ទាំង​អស់​គ្នា​ តើ​ Madrid អាច​ទិញ ​ Kane ដើម្បីទុក​​ជា​ដៃ​គូ​ជំនួស​គ្នាជាមួយ Benzema ​បាន​ដែរ​ឬ​ទេ​នៅ​ពេល​ខាង​មុខ?

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម