ទស្សនា​វីដេអូ​ចាប់​កាន់​ iPhone X ​មុន​ Apple លុប​វីដេអូ​ចោល​ទៀត

  • 2017-10-25 03:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ធ្វើ​​ ​​​​​​​​​​​​​​​Vlog ​មួយ​រូប​ បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​បង្ហាញ​អំពី​​រូបរាង​ និង​ដំណើរ​ការ​របស់​ iPhone X នៅ​ពេល​ដែល​នាង​ទៅ​​លេង​ឪពុក​របស់​ខ្លួន​​នៅ​ទីស្នាក់ការ​ថ្មី​របស់​ Apple។ Apple ហាក់​មិន​ពេញ​ចិត្ត​នឹង​វីដេអូ​នេះ​ដោយ​បាន​សហការ​ជា​មួយ​ YouTube ​លុប​វីដេអូ​នេះ​ចោល​ភ្លាមៗ។

ប៉ុន្តែ​សំណាង​ល្អ​វីដេអូ​ទាំង​មូល​ត្រូវ​បាន​គណនី​មួយ​ Upload ជា​ថ្មី​ម្ដង​ទៀត​។ ក្នុង​វីដេអូ​​មាន​បង្ហាញ​ត្រួសៗ​ពី​​ការ​ឌីហ្សាញ, ការ​បើក​កាមេរ៉ា, បើក​កម្មវិធី​មួយ​ចំនួន​ដូច​ជា​ប្រតិទិន រួម​ទាំង​បង្ហាញ​ពី​ Animoji ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម​ឲ្យ​ហើយ​ទៅ​ មុន​ពេល​ Apple បញ្ចេញ​សកម្មភាព​ម្ដង​ទៀត ៖

បញ្ជាក់​ថា​ iPhone X នឹង​បើក​ទទួល​ការ​កុម្ម៉ង់​នៅ​ថ្ងៃ​ទី​ ២៧ ខែ​​តុលា​ នេះ​សម្រាប់​ប្រទេស​មួយ​ចំនួន​ ហើយ​នឹង​មាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី