Google Pixel 2 មាន​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក បើ​ដឹង​តម្លៃ​ដាច់​ផ្ងារ​ផឹង!

  • 2017-10-26 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ជំនាន់​ទី ២ របស់ Google គឺ Google Pixel 2 ដែល​ទើប​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​បរទេស​កាល​ពី​ពេល​ថ្មីៗ បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក ជាមួយ​តម្លៃ​ក្បែរ ១ ០០០ ដុល្លារ។

Pixel 2 | ប្រភព​៖ Sokly

តាម​ប្រភព​ពី​ហាង​ Sokly បាន​ឲ្យ​ដឹង​ថា Google Pixel 2 ទើប​យក​មក​លក់​ក្ដៅៗ កាល​ពី​ម្សិលមិញ ដែល​មាន​ចំនួន ២ ពណ៌​ពោល​គឺ ខ្មៅ​លាយ​ប្រផេះ និង​ពណ៌ ស។

កំពូល​ស្មាតហ្វូន​កាមេរ៉ា​ល្អ​ដាច់​គេ​នេះ មាន​ពីរ​ទំហំ​ ដោយ​ដាក់​លក់​ជាមួយ​ទំហំ 64GB តម្លៃ ៩៥៩ ដុល្លារ និង​ទំហំ 128GB តម្លៃ ១ ០៥៩ ដុល្លារ។

+លក្ខណៈ​សម្បត្តិ​កាមេរ៉ា Pixel 2

  • Sensor វិមាត្រ 1/2​.6-inch ទំហំ 12MP
  • Aperture ទំហំ f/1.8
  • បច្ចេកវិទ្យា Dual-Pixel Autofocus
  • មុខងារ​ទប់​លំនឹង OIS
  • បច្ចេកវិទ្យា HDR+
  • ប្រព័ន្ធ Portrait Mode ជំនាន់​ថ្មី។​
Pixel 2 | ប្រភព​៖ Sokly

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម