យប់​មិញ ជា​លើក​ដំបូងក្នុង​រយៈពេល​៥​ឆ្នាំ ដែល Barca មិន​អាច​រក​គ្រាប់​​នៅ​ក្នុង​ពូល

  • 2017-11-01 04:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ខំប្រឹង​បុក​​ជា​ខ្លាំង​លើ​ក្រុម Olympiakos  ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន បានត្រឹម​ ០-០ ហើយ​វា​ក៏​ជា​ការ​ប្រកួត​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ ដែល Barca មិន​អាច​រក​គ្រាប់​​នៅ​ Group Stage នៅ UCL។

មើល​តាម​ស្ថិតិ​ក្រុម​យក្ស​អេស្ប៉ាញ​​មួយ​នេះ​គ្រប់គ្រង​បាល់​ដល់​ទៅ​៧០% មាន​ឱកាស​ស៊ុត​ដល់​ទៅ​១៩​ដង និង​ទាត់​បាល់​ជ្រុង​១២​ដង ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម​​ក្នុង​ប្រទេស​ក្រិក។ ត្បិត​តែ​មាន​ត្រឹម​តែ​១​ពិន្ទុ​មែន តែ Barca នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ពូល D ខណៈ Juventus លេខ​២​មាន​៩​ពិន្ទុ​ លេង​ស្មើ Sporting ១-១ ដូច​គ្នា​យប់​មិញ។

ចំណុច​ដែល​ពិសេស​មួយ​ទៀត​ នេះ​ក៏​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​ជាង​២​ខែ​ដែល Barcelona ប្រកួត មិន​អាច​រក​គ្រាប់​បាល់​បាន។ ក្រោយ​ចប់​ការ​ប្រកួត​ខ្សែ​ការពារ​​បាន​និយាយ​ថា៖ "ត្បិត​តែ​ការ​ប្រកួត​នេះ​ស្មើ​ តែ​មាន​អារម្មណ៍​ដូច​ចាញ់​អញ្ចឹង។ ច្បាស់​ណាស់​ពួក​យើង​ត្រូវ​ការ​ឈ្នះ​និង​​មាន​គ្រាប់​បាល់​ តែ​ពួក​យើង​មិន​អាច​ធ្វើ​បាន"៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម