ប្រទះ​ឃើញ​ Selena ពាក់​អាវ​ក្រៅ​របស់ The Weeknd បន្ទាប់​ពី​​បែក​គ្នា​រួច

  • 2017-11-02 07:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​គ្នា​ជាមួយ​ The Weeknd ថ្មី​ៗ​នេះ​ Selena បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​។ នាង​ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ចំណង​ជើង​ថា​ "Wolves” ហើយ​ព្រម​ទាំង​ជួប​ជាមួយ​ Justin Bieber ម្ដង​ទៀត​ ព្រម​ទាំង​ជាប់​ឈ្មោះ​ជា​ស្រី​ប្រចាំ​ឆ្នាំ​របស់​ ទស្សនាវដ្ដី Billboard ទៀត​ផង។

ដោយ​សារ​តែ​មាន​ហេតុ​ការណ៍​កើត​ឡើង​ជា​ច្រើន​បែប​នេះ​ហើយ​ទើប​​តារា​វ័យ ២៥​ឆ្នាំ​រូប​នេះ​ ចេញ​ទៅ​ខាង​ក្រៅ​ជិះ​កង់​លំហែ​អារម្មណ៍​ម្ដង​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ នាង​បាន​ពាក់​អាវ​ក្រៅ​របស់​អតីត​សង្សារ​ The Weeknd ខណៈ​កំពុង​ជិះ​កង់​លំហែ​នៅ​តំបន់ Studio City ក្រុង Los Angeles។

អាវ​ក្រៅ​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ The Weeknd ពាក់​ពេល​ពួក​គេ​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​ នៅ​ទីក្រុង​ New York កាល​ពី​ថ្ងៃ​ទី ៣​ ខែ​កញ្ញា។

អ្នកទាំងពីរបាន​បែក​បាក់​គ្នា​ថ្មីៗ​នេះ​ បន្ទាប់​ពី​ទាក់​ទង​អស់​រយៈ​ពេល​ដល់​ទៅ​ជិត​១០​ខែ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Selena ធ្លាប់​បាន​បញ្ជាក់​ទៅ​កាន់​ប្រភព​មួយ​របស់​ Us Weekly រួច​ទៅ​ហើយ​ថា​ ទោះ​បី​ជា​នាង​ និង​ The Weeknd បែក​គ្នា​ក៏​ពិត​មែន ក៏​ពួក​គេ​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា ដូច្នេះ​ហើយ​ពេល​នាង​ពាក់​អាវ​ក្រៅ​របស់​លោក​ដូ​ច្នេះ​គឺ​ប្រៀប​ដូច​ជា​ពាក់​អាវ​របស់​មិត្តភ័ក្ដិ​អីចឹង៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី