អស្ចា​រ្យ! រឿង​ខ្លី​របស់និស្សិតពេទ្យទទួលបានជយលាភីលេខ ១​ និងធ្វើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ស្រៀវ​ខ្លួន​​

  • 2017-11-07 04:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យន្ត​ខ្លី​ដែល​មាន​ចំណង​ ជើង​ថា​ «The Dinner» បាន​ជាប់​ក្នុង​ជំរើស​ប្រកួត​ប្រជែង​របស់​មហោ​ស្រព​កុន​ខ្លី​ចតុ​មុខ​ ទទួល​បាន​ជ័យ​លេខ​ភី​លេខ​ ១​ និង​ប្រាក់​រង្វន់​ ៤.០០០.០០០ រៀល ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ និង​កោត​សរសើរ​ពី​សំណាក់​ លោក​ ខៀវ កាញ្ញ៉ារិទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ពត៌​មាន​ និង​រំឭក​ថា​រឿង​នេះ​ធ្វើ​ឲ្យ​លោក​ស្រៀវ​ខ្លួន​។

«The Dinner» បង្ហាញ​ពី​ស្នេហា​យុវ​វ័យ​មួយ​គូ​ ដែល​តួ​ស្រី​ជា​មាន​តួនាទី​ជា​គ្រូ​ពេទ្យ​ ហើយ​តួ​ប្រុស​ជា​ផលិត​ករ​ភាព​យន្ត​ ទាំង​ពីរ​នាក់​រួម​រស់​ស្រលាញ់​គ្នា​ តែ​តួ​ស្រី​តែង​រក​រឿង​ប្រ​ច័ណ្ឌ​ និង​ចរិក​លក្ខណៈ​វិក​ល​ចរិក​ ឬ​ Psychopath និង​តែង​ចង់​មាន​កូន​ជា​មួយ​តួ​ប្រុស​ តែ​តួ​ប្រុស​តែង​បដិ​សេដ​នឹង​ការ​ទទួច​ចង់​បាន​របស់​នាង​។

ចុង​ក្រោយ​ដោយ​សារ​ នាង​ជា​តួ​ស្រី​ មា​ន​ការ​ប្រច័ណ្ឌ​ខ្លាំង​ពេក​ជាមួយ​ហ្នឹង​តួ​ប្រុស​ នាង​ក៏​រៀប​ចំ​ឧបាយ​កល ​ធ្វើ​ឲ្យ​តួ​ប្រុស​ស្រវឹង​ស្រា​ ហើយ​រួម​រ័ក្ស​ជាមួយ​នាង​ ពេល​ដែល​តួ​ប្រុស​ភ្ញាក់​ឡើង​នាង​ក៏​ចាក់​ថ្នាំ​ស្ពឺក​ ហើយ​ធ្វើ​សកម្ម​ភាព​កាត់​ប្រដាប់​ភេទ​របស់​តួ​ប្រុស​បាន​សម្រេច​ ក្នុង​គោល​បំណង​មិន​ចង់​ឲ្យ​តួ​ប្រុស​ចាក​ចេញ​ពី​នាង​។

ខ្សែ​ភាព​យន្ត​ខ្លី​រយៈ​ពេល​ ១៥​ នាទី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ជា​លើក​ទី​មួយ​របស់​យុវ​ជន​វ័យ​ ២២​ឆ្នាំ​ម្នា​ក់​ ឈ្មោះ​ថា ​នេត​ ឥន្ទន​រា​សុទ្ធី​ដេ្ឋព​ ដែល​ជា​និស្សិត​ពេទ្យ​ផ្នែក​សុខ​ភាព​សា​ធារ​ណៈ ​និង​បាន​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន​ប្រហែល​ជាង​៥០០ ដុល្លា ដើម្បី​ផលិត​រឿង​នេះ​ឡើង​។ ផលិត​ករ​វ័យ​ក្មេ​ង​រូប​នេះ​ រំឭក​ដែល​ថា៖ «មាន​អី​បង​ ធ្វើ​កុន​ហ្នឹង​ចប់​ស៊ី​សៀង​យូរ​ដែល​ហ្នឹង​ តែ​ក៏​សប្បាយ​ចិត្ត​ព្រោះ​បាន​ផលិត​រឿង​ហ្នឹង​សម្រេច​ ហើយ​ទទួល​បាន​ជ័យ​លេភី​ដូច​ពេល​នេះ​។​»

ទាក់​ទង​ហ្នឹង​សាច់​រឿង​ដែល​ធ្វើ​ឲ្យ​ទស្ស​និក​ជន​ដែល​ជា​បុរស​ស្រៀវ​ខ្លួន​បែប​នេះ​ ផលិត​ករ​ ឥន្ទន​រា​សុទ្ធី​ដេ្ឋព​ បន្ត​ថា​ ខ្លួន​និពន្ធ​ និង​ដឹកនាំ​សាច់​រឿង​នេះ​ឡើង​តាម​បែប​សាច់​រឿង​ចិត្ត​សាស្ត្រ​ និង​កាលៃ​សាច់​រឿង​ពិត​ៗ​ដែល​ធ្លាប់​លឺ ​និង​អាន​ពី​សៀវ​ភៅ​ ពិសេស​តាម​រយៈ​ការ​អង្កេត​តាម​ដាន​ពី​មិត្ត​ភ័ក្រ្ត​ ដែល​តែង​និយាយ​គ្នា​លេង​អំពី​មនុស្ស​ស្រី​ពេល​ដែល​ស្រលាញ់​មនុស្ស​ប្រុស​ម្នាក់​ជ្រុល​ពេក​ ហើយ​ប្រ​ច័ណ្ឌ​នោះ​ តើ​គេ​អាច​នឹង​ហ៊ាន​កាត់​របស់​យើង​អត់​?​

ផលិត​ករ​វ័យ​ក្មេង​លោក​ នេត​ ឥន្ទន​រា​សុទ្ធី​ដេ្ឋព​ពន្យល់​ថា​៖ ​«តាម​ពិត​ខ្ញុំ​ចូល​ចិត្ត​អង្កេត​ និង​តាម​ដាន​ពី​អ្នក​ដ​ទៃ ​ដូចនេះ​បើ​មាន​មិត្ត​ភ័ក្រ្ត​បាន​មើល​រឿង​នេះ​គេ​អាច​នឹង​ដឹង​ថា​នេះ​ជា​អ្វី​ដែល​គេ​តែង​និយាយ​»។​ យុវ​ជន​ផលិត​ករ​ និង​អ្នក​ដឹក​នាំ​រឿង​រូប​នេះ​បន្ត​ថា​ នេះ​ជា​រឿង​មួយ​ដែល​រូប​លោក​ចង់​ឲ្យ​ ទស្ស​និក​ជន​ពេល​ដែល​បាន​មើល​រឿង​ហ្នឹង​ហើយ​គេ​នឹង​គិត​ឡើង​វិញ​អំពី​ទង្វើរ​របស់​ខ្លួន​ ហើយ​ពិសេស​គេ​នឹង​និយាយ​អំពី​រឿង​ហ្នឹង​ទៅ​ដល់​មិត្ត​ភ័ក្រ្ត​របស់​គេ​ពេល​ដែល​ជួប​ជុំ​គ្នា​។

ចុចអាន

-សិល្បករ​ជំ​នាញ​ផាត់​មុខ​បែប​ភ័យ​រន្ធត់ ​លាក់​ខ្លួន​ធ្វើការ​នៅ​បាត់​ដំបង​

-ផលិតករស្រី​វ័យក្មេង ចំណាយថវិកាផ្ទាល់ខ្លួន ផលិតកុន​ខ្លីនិយាយ​ពី​ភ្លើង​ស្នេហ៍​ក្នុង​សម័យ​វាល​ពិ​ឃាត

-យី កក្កដា សិល្ប​ករ​ពហុ​ជំនាញ ចេះគូរគំនូរ២ផ្ទាំងក្នុងពេលតែមួយ មាន​ប្រវត្តិ​កំសត់​នឹក​ស្មានមិនដល់​

អត្ថបទ៖ Sunny