Selena ទៅ​វិហា​យេស៊ូ ជាមួយ​ Justin ដល់​ទៅ​២ដង​ក្នុង​មួយ​ថ្ងៃ

  • 2017-11-06 04:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល Selena Gomez និង​ Justin Bieber ស្រាប់​តែ​មក​ទាក់​ទង​គ្នា​វិញ​ហើយ​លើក​នេះ​​​ ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​គឺ​ពិត​ជា​ស្អិត​ល្មួត​នឹង​គ្នា​ខ្លាំង។

គូ​ស្នេហ៍​ម្ដង​ត្រូវ​ម្ដង​បែក​គ្នា​មួយ​គូ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​សឹង​តែ​រាល់​ថ្ងៃ​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ Selena ក៏​ត្រូវ​បាន​គេ​ឃើញ​ទៅ​វិហារ​យេស៊ូ​ជាមួយ Justin ដល់​ទៅ​ពីរ​ដង​ឯ​ណោះ​ក្នុង​មួយ​ថ្ងៃ នៅ​តំបន់ Los Angeles សហរដ្ឋអាមេរិក។

លើក​ទី​១​ក្នុង​ថ្ងៃ​នោះ​ Selena ត្រូវ​បាន​គេ​ឃើញ​ពាក់​អាវ​ក្នុង​ពណ៌​ស​ជាមួយ​នឹង​អាវ​ដៃ​វែង​ពណ៌​ប្រផេះ​ខាង​ក្រៅ​ជាមួយ​នឹង​ខោ​ជើង​វែង​ពណ៌​ខ្មៅ ខណៈ​ឯ​ Justin ពាក់​អាវ​ពណ៌​ទឹក​ក្រូច​ ជាមួយ​នឹង​ខោ​ពណ៌​បៃ​តង។

ចំណែក​ឯ​ឈុត​មួយ​ទៀត​នោះ គឺ​គេ​ឃើញ​ Selena ពាក់​ឈុត​ពណ៌​ខ្មៅ​យ៉ាង​សាមញ្ញ​ ឯ​ Justin វិញ​ពាក់​អាវ​ក្នុង​ពណ៌​ស​ជាមួយ​អាវ​ខ្មៅ​ពី​ក្រៅ​ និង​ខោ​ខ្លី​ពណ៌​ក្រហម។

ទោះ​បី​មក​ដល់​ពេល​នេះ​ អ្នក​ទាំង​ពីរ​មិន​ទាន់​សារភាព​ថា​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​វិញ​ក៏​ដោយ ក៏​តាម​រយៈ​រូប​ភាព​ទាំង​នេះ ពួក​គេ​គឺ​ពិត​ជា​ជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី