បែកធ្លាយ​រូបភាព​របស់ T.O.P ក្នុង​ថ្ងៃ​ខួប​កំណើត ក្រោយ​បាត់​មុខមួយរយៈធំ

  • 2017-11-06 09:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​មួយ​បាន​បង្ហាញ​រូបភាព​របស់​សមាជិក​ក្រុម​ BIG BANG តារា​ចម្រៀង​ T.O.P បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​របស់​ខ្លួន​យ៉ាង​ស្ងាត់​ តាមរយៈ​ការ​បង្ហោះ​រូប​លើ​គណនី​ Instagram របស់​ម្ដាយ​លោក។

តារា​ចម្រៀង​រ៉េប​រូប​នេះ​ ទើបតែ​បញ្ចប់​កាតព្វកិច្ច​ជា​បុគ្គលិក​បម្រើ​ការងារ​សាធារណៈ​ កាល​ពី​ពេល​ថ្មីៗ​នេះ តែ​ក្រោយ​ពី​មាន​រឿង​ក្ដីក្ដាំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ទើប​លោក​ត្រូវ​បាត់​មុខ​ពី​ភ្នែក​មហាជន​មក​ដល់​ពេល​បច្ចុប្បន្ន។

យ៉ាងណា​ក្ដី​ ដោយ​សារ​ខួប​កំណើត​របស់​ T.O.P ត្រូវ​នឹង​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា​ ទើប​លោក​ និង​ក្រុម​គ្រួសារ រួម​ទាំង​មិត្ត​ភក្តិ​ បាន​រៀបចំ​កម្មវិធី​សប្បាយ​ជុំ​គ្នា។ ក្នុង​ថ្ងៃ​ខួប​គម្រប់​ ៣០​ឆ្នាំ​ ម្តាយ​របស់​លោក​បាន​បង្ហោះ​រូប​កូន​របស់​ខ្លួន​នៅ​លើ​គណនី​ Instagram ហើយ​មិត្ត​ភក្តិ​របស់​លោក​ក៏​បាន​បង្ហោះ​រូប​មួយ​ចំនួន​ផង​ដែរ ​ដែល​មើល​ទៅ​ដូច​ជា​នំ​ខួប​កំណើត។

ទោះ​បី​កន្លង​មក​ តារា​ប្រុស​រូប​នេះ​ធ្លាប់​ធ្វើ​រឿង​ខ្លះ​បណ្ដាល​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ខ្លួន និង​អារម្មណ៍​អ្នក​គាំទ្រ​ ប៉ុន្តែ​លោក​នៅ​តែ​មាន​អ្នក​ស្រលាញ់​គាំទ្រ​ច្រើន​ មិន​ចាញ់​សមាជិក​ក្នុង​ក្រុម​ផ្សេង​ទៀត​ទេ៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម