មិន​នឹក​ស្មាន របស់​ដែល​ក្មេង​ជញ្ជក់​លេង មាន​ផល​ប៉ះ​ពាល់​ខ្លាំង​យ៉ាង​នេះ

  • 2017-11-07 08:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​ឃើញ និង​ស្គាល់​របស់​ក្មេង​ជញ្ជក់​លេង ព្រោះ​ជា​ធម្មតា​ឪពុក-ម្ដាយ​តែង​ដាក់​វា​ឲ្យ​កូន​​ជញ្ជក់​លេង​ជំនួស​ការ​បំបៅ​ដោះ ឬ​ដើម្បី​លួង​ក្មេង​ឲ្យ​បាត់​យំ។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា របស់​នេះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​រាង​កាយ និង​សុខភាព​របស់​ក្មេង។

ខាង​ក្រោម​នេះ គឺ​ជា​ផល​ប៉ះពាល់​ទាំង ៧យ៉ាង​នៃ​របស់​សម្រាប់​ក្មេង​ជញ្ជក់​លេង៖

១. ការ​បង្ក​រោគ​នៅ​ក្នុង​មាត់

ប្រសិន​បើ​អ្នក​មិន​មាន​ទម្លាប់​លាង​សម្អាត​របស់​សម្រាប់​ក្មេង​ជញ្ជក់​លេង​ញឹក​ញាប់​ទេ នោះ​ភាគរយ​នៃ​ការ​ឆ្លង​រោគ​នៅ​ក្នុង​មាត់​របស់​ទារក​ពិត​ជា​មាន​ខ្ពស់​ខ្លាំង​ណាស់។ ការ​ប៉ះ​ពាល់​រវាង​មាត់​របស់​ទារក​ជាមួយ​នឹង​របស់​សម្រាប់​ជញ្ជក់​លេង​អាច​បង្ក​អោយ​មាន​មេរោគ​ផ្សេងៗ​ជា​ច្រើន​ដូច​ជា រោគ​ផ្សិត Candida និង បាក់តេរី Stapphylococcus ជាដើម។

២. បញ្ហា​បំបៅ​ដោះ​កូន

ក្នុង​អំឡុង​ពេល​៦ខែ​ដំបូង​របស់​ទារក​ក្រោយ​ពេល​កើត អ្នក​មិន​គួរ​អោយ​ពួកគេ​ជញ្ជក់​របស់​នេះ​ទេ។ ប្រសិន​បើ​អ្នក​អោយ​ទារក​ជញ្ជក់​វា នោះ​អ្នក​នឹង​ជួប​ប្រទះ​ការ​រំខាន​ពេល​បំបៅ​ដោះ ហើយ​វា​នឹង​មាន​រយៈ​ពេល​ខ្លី​ជាង​ការ​បំបៅ​ដោះ​ទារក​ធម្មតា។

៣. ផល​ប៉ះ​ពាល់​ដល់​ភាព​ស្និទ្ធ​ស្នាល​រវាង​ម្ដាយ​និង​កូន

ការ​បំបៅ​ដោះ​គឺ​ជា​មធ្យោបាយ​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​ម្ដាយ​និង​ទារក​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា។​ប៉ុន្តែ នៅ​ពេល​ដែល​ទារក​ជញ្ជក់​របស់​លេង​នោះ​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ម្ដាយ​និង​ទារក​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។

៤. ហានិភ័យ​នៃ​ការ​ស្ទះ​ដង្ហើម

ប្រសិន​បើ​អ្នក​នៅ​តែ​បន្ត​អោយ​ទារក​ជញ្ជក់​របស់​លេង​នោះ វា​ប្រហែល​ជា​អាច​សម្លាប់​កូន​របស់​អ្នក​បាន​ដោយ​មិន​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​បាន​ការ​ពារ​វា​ទាន់​ពេល​វេលា។ តាមពិត​ទៅ ​ទារក​អាច​ជញ្ជក់​របស់​នេះ​បាន​រហូត​ដល់​ពាក់​កណ្ដាល ដែល​អាច​បណ្ដាល​​ឲ្យ​ស្ទះ​ដង្ហើម​បាន។

៥. បញ្ហា​ក្នុង​ការ​និយាយ

នៅ​ពេល​ដែល​ក្មេង​ជញ្ជក់​របស់​លេង​នោះ​ច្រើន​ពេក​មុន​ពេល​ពួក​គេ​ឈាន​ដល់​អាយុ ៣ ទៅ ៤ឆ្នាំ វា​មិន​ត្រឹម​តែ​អាច​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​នៃ​ធ្មេញ​និង​មាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​អោយ​មាន​បញ្ហា​ដល់​ទី​តាំង​របស់​អណ្ដាត និង​ទម្រង់​មាត់​របស់​ក្មេង​ផង​ដែរ។

៦. ការ​ពុក​ធ្មេញ

ដូច​ដែល​យើង​បាន​លើក​ឡើង​ខាង​លើ របស់​សម្រាប់​ក្មេង​ជញ្ជក់​លេង​អាច​បង្ក​អោយ​មាន​មេរោគ​និង​បាក់តេរី​ផ្សេងៗ ហើយ​អាច​ធ្វើ​អោយ​ក្មេង​ឆ្លង​ជំងឺ​ក្នុង​មាត់​ផ្សេងៗ និង​ជំងឺ​ពុក​ធ្មេញ​ផង​ដែរ។

៧. ប្រតិកម្ម​ផ្សេងៗ

ប្រសិន​បើ​អ្នក​ឲ្យ​កូន​ជញ្ជក់​របស់​លេង​ដែល​ធ្វើ​ពី​ជ័រ នោះ​កូន​របស់​អ្នក​អាច​នឹង​មាន​ប្រតិកម្ម​ផ្សេងៗ​ដូច​ជា ហើម​មាត់ ហើម​ភ្នែក និង​រលាក​ច្រមុះ​ជា​ដើម៕

ចុចអានអត្ថបទ៖

ប្រភព៖ momjunction   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទថ្មី